ព្រះសីហនុះ – កុដិលោកសង្ឃមួយកន្លែងក្នុងទីវត្តឥន្ទញាណ ហៅវត្តក្រោមក្រុងព្រះសីហនុ រងគ្រោះដោយអគ្គីភយ័ឆាបឆេះស្ទើរទាំងស្រុងដោយមិនដឹងពីមូលហេតុនៅឡើយ ។

ករណីនេះកើតឡើង នៅវត្តឥន្ទញាណ ហៅវត្តក្រោមក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង,ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៦ខែតុលាឆ្នាំ២០២៤ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា អាជ្ញាធរនិងប្រជាពលរដ្ឋបានជួយពន្លត់អស់រយៈពេល១ម៉ោង ទើបរលត់ ដោយស្ថាពរ វិញប៉ុន្តែ សម្ភារៈប្រើប្រាស់និងសម្ភារៈ សក្ការៈបូជាមួយចំនួនធំខូចខាតអស់ហើយដែរតែសំណាងល្អមិនមានព្រះសង្ឃ ឫដូនជី ,តាជី ណាម្នាក់រងរបួស ឡើយ៕




