អន្តរជាតិះ- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Pars Petro Shushtar ក្នុងខេត្ត Khuzestan ក្នុងប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ ។
– អភិបាលក្រុង Shushtar បានបញ្ជាក់ថា ស្លានភាពភ្លើងគឺស្ថិតក្រោមការគ្រប់គ្រង អ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះ នៅតែប្រុងប្រយ័ត្នយ៉ាងមមាញឹក ។

– ទន្ទឹមនោះ សមត្ថកិច្ចមូលដ្ឋាន អះអាងថា ការឆាបឆេះនេះ បណ្តាលមកពីរថយន្តដឹកប្រេងបើកទៅបុកធុងសាំង ខណការស៊ើបអង្កេតផ្សេងទៀតកំពុងដំណើរការ ៕
