កីឡាះ – កំពូលខ្សែប្រយុទ្ធ Lionel Messi ធ្វើបានស៊ុតហែកទ្រីក ខណៈក្រុមជម្រើសជាតិអាហ្សង់ទីន បានបំបាក់ក្រុមបូលីវី ដោយលទ្ធផល ៦-០ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ។
– ១គ្រាប់ដំបូងរបស់ Messi បានកើតឡើងនៅនាទី១៩ និងគ្រាប់ទី២ ធ្វើបាននៅនាទី៨៤ ហើយគ្រាន់ទី៣ រកបាននៅ ២នាទីបន្ទាប់ ខណៈនេះក៏ជាការបន្ថែមសិ្ថតិក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន របស់រូបគេផងដែរ នៅការកើនគ្រាប់ស៊ុតបាន ១២៨គ្រាប់ ។ ការស៊ុតហែកទ្រីកនេះបានធ្វើឲ្យ Messi ក្លាយជាអ្នករកបានគ្រាប់ច្រើនជាងគេបណ្តោះអាសន្ន ៦គ្រាប់នៅវគ្គជម្រុះ World Cup ។
– តាមរយៈលទ្ធផលនេះ ក្រុមដឹកនាំដោយលោក Lionel Scaloni ដែលជាម្ចាស់ជើងឯក World Cup 2022 ក្រុមអាហ្សង់ទីន កើនបាន ២២ពិន្ទុនាំមុខគេ ក្នុងវគ្គជម្រុះនេះគិតត្រឹមឆ្លងកាត់ ១០ប្រកួតបណ្តោះអាសន្ន ហើយប្រកួតទី១១ ត្រូវប៉ះក្រុមប៉េរូ ៕
