អន្តរជាតិះ – អាជ្ញាធរអ៊ុយក្រែន បានបញ្ជាឱ្យពលរដ្ឋជម្លៀសចេញពីភូមិសំខាន់ Kupiansk និងតំបន់ចំនួន ៣ ផ្សេងទៀតនៅក្នុងទីក្រុង Kharkiv ភាគឦសាន កាលពីថ្ងៃអង្គារ ខណដែលកងកម្លាំងរុស្ស៊ី ខិតកាន់តែជិតលុកលុយ។
– ការព្រមាននេះ កើតឡើងនៅភូមិ Kupiansk ដែលជាមជ្ឈមណ្ឌលផ្លូវដែកមួយស្ថិតនៅក្បែរទន្លេ Oskil ក៏ដូចជាទីក្រុង Borova ភាគខាងត្បូងជិតទីក្រុង Izium ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយផ្សេងទៀត។
– ភូមិ Kupiansk បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការលុកលុយខែកុម្ភៈឆ្នាំ ២០២២ ប៉ុន្តែត្រូវទាហានអ៊ុយក្រែន យកមកវិញនៅឆ្នាំនោះ ។
– អភិបាលតំបន់ Kharkiv លោក Oleh Syniehubov បាននិយាយ តាមកញ្ចក់ទូរទស្សន៍ជាតិថា ការជម្លៀសក្លាយទៅជាកាតព្វកិច្ចហើយនៅពេលនេះ ។
– លោក បានបន្ថែមថា ស្ថានភាពលំបាកបំផុតគឺនៅក្នុងភូមិ Kupiansk ។ នៅច្រាំងខាងកើតនៃទន្លេ Oskil ដែលបែងចែកទីក្រុង យើងមិនអាចធានាការស្ដារឡើងវិញនូវអគ្គិសនី កំដៅ និងការផ្គត់ផ្គង់ទឹកទេ ដោយសារការបាញ់ផ្លោងជាប់ៗគ្នា ។
– ដោយឡែក កងកម្លាំងរុស្ស៊ី បាននឹងកំពុងបង្កើនការឆ្ពោះទៅមុខក្នុងការជំរុញរបស់ពួកគេដើម្បីកាន់កាប់តំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយចាប់យកភូមិនានានៅពេលដែលពួកគេផ្លាស់ទីទៅភាគខាងលិច។ ពួកគេក៏បានធ្វើសកម្មភាពជាច្រើនខែបន្ថែមទៀតនៅភាគខាងជើងក្នុងតំបន់ Kharkiv ដោយផ្តោតលើភូមិ Kupiansk ។

– គួរបញ្ជាក់ថា Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែននៅភាគខាងលិចនៃភូមិ Kupiansk បានទទួលរងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀតនៅទូទាំងភាគច្រើននៃសង្រ្គាមដែលមានរយៈពេលជាង ២ ឆ្នាំ ៕
