អង់គ្លេស ប្រកាសតែងតាំងលោក ​Tuchel ជាគ្រូបង្វឹកថ្មី​ពេញសិទ្ធិ

កីឡាះ- សហព័ន្ធបាល់ទាត់អង់គ្លេស បានប្រកាសតែងតាំងគ្រូបង្វឹកលោក Thomas Tuchel ជាអ្នកចាត់ការពេញសិទ្ធិ​ ដើម្បីជំនួសកៅអីលោក Gareth Southgate ​​ ក្រោមកិច្ចសន្យា ២ឆ្នាំ ​។

– បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ ​ ក៏បានក្លាយជាជនបរទេសទី៣ ក្នុងការកាន់តំណែងធំនៃក្រុមជម្រើសជាតិអង់គ្លេសមួយនេះ បន្ទាប់ពីលោក Sven-Goran Eriksson សញ្ជាតិស៊ុយអែត និងលោក Fabio Capello សញ្ជាតិអ៊ីតាលី។

– លោក Tuchel វ័យ ៥១ឆ្នាំ នឹងចូលកាន់តួនាទីថ្មីរបស់លោកជាផ្លូវការនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ពោលនៅក្រោយពេល គ្រូបង្វឹកបណ្តោះអាសន្ន លោក Lee Carsley ដឹកនាំអង់គ្លេសលេង ២ប្រកួតចុងក្រោយ ក្នុងចំណោម ៥ប្រកួតរបស់លោកទល់នឹងក្រិច និងសាធារណរដ្ឋអៀរឡង់ ក្នុងពាន Nations League 2024-2025។

– វត្តមានគ្រូបង្វឹកថ្មីនេះដែរ នឹងត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋានជាតិ Wembley នាទីក្រុង London នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ។

– បេសកកម្មធំរបស់ Tuchel គឺនឹងដឹកនាំក្រុមរងជើងឯកពាន Euro ២សម័យកាលចុងក្រោយនេះលេងជម្រុះ ក៏ដូចជាវត្តមាននៅ World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងមិចស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នានោះ៕

 

You might like