កីឡាះ- ក្រមជម្រើសជាតិកម្ពុជា បានបរាជ័យប្រកួតជាមួយហុងកុង ក្នុងលទ្ធផល ៣-០ ក្នុងជំនួបមិត្តភាពអំឡុងថ្ងៃ FIFA day កាលពីយប់មិញ នៅកីឡដ្ឋានហុងកុង ។
– ទោះចាញ់ហុងកុង ក្ដី តែកម្ពុជា ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន ហាក់បង្ហាញទម្រង់លេងបានល្អខ្លាំងជាពិសេសលេងស៊ីចង្វាក់គ្នាពេលបាល់ខ្លី នឹងបង្កើនឱកាសក្នុងតំបន់ប្រយុទ្ធហុងកុងជាច្រើនលើកតែមិនអាចរកគ្រាប់បាល់បាន។
– គួរដឹងថា ការប្រកួតមិត្តភាពអំឡុងថ្ងៃ FIFA day នេះ គឺជាការត្រៀមខ្លួនសម្រាប់ពានរង្វាន់ 2024 ASEAN Championship (AFF Mitsubishi Electric Cup) ដែលគ្រោងនឹងចាប់ផ្តើម (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥) ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ប្រ៊ុយណេ/ទីម័រខាងកើត៕
