យុវជន​-យុវតី​ ប្រមាណជា​ ៣០នាក់​ ដើរលេងយប់ជ្រៅ នៅក្នុងកោះពេជ្រ​ ត្រូវ​បានឃាត់ខ្លួន​ណែនាំអប់រំ​

ភ្នំពេញ​៖​- យុវជន​-យុវតី​ ប្រមាណជា​ ៣០នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ បន្តទប់ស្កាត់ក្រុមក្មេងដើរលេងយប់ជ្រៅប្រមូលផ្តុំនៅក្នុងកោះពេជ្រ​ និងបានធ្វេីការ​អប់រំ​នៅនឹងកន្លែង។

– ជាក់ស្ដែង​កាលពីវេលាម៉ោង០១​ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០២៤ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់​ បានសហការជាមួយកម្លាំងជំនាញអធិការនគរបាលខណ្ឌចំការមន​ និងសហការជាមួយប៉ុស្តិ៍រដ្ឋបាលទាំង៤ដឹកនាំដោយ លោកវរសេនីយ៍ទោ អន សុខវិបុល្លាអធិការរងខណ្ឌចំការមនបានចុះល្បាតត្រួតពិនិត្យ​ និងបានឃើញក្រុមក្មេងដែលប្រមូលម្តុំគ្នាដើរលេងយប់មិនចូលផ្ទះក្នុងបរិវេណកោះពេជ្រ នឹងចំណុចកំពង់ចម្លងកោះពេជ្រ​ទៅកោះនរាចាស់ ផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ សរុបចំនួន៣០នាក់ ស្រី០៣នាក់ នឹង ម៉ូតូចំនួន១៥គ្រឿង ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​សមត្ថកិច្ច​ បានធ្វើការត្រួតពិនិត្យពួកគេ​ និងអប់រំណែនាំឲ្យពួកគេបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់កុំឲ្យកើតមានបញ្ហាអំពើហិង្សាណាមួយរបស់ក្រុមក្មេងទាំងនោះ៕

 

 

You might like