រថយន្ត តូយ៉ូតា ហ្វរទូនរ័ ១គ្រឿងខូចខាត ផ្នែកខាងក្រោយ ដោយរថយន្ត ដឹកសម្រាមបើកបុកពីក្រោយ

ព្រះសីហនុ ÷- មានគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកសំរាមបើកបុកពីក្រោយរថយន្ត Fortuner នៅតាមផ្លូវជាតិលេខ៤ បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ផ្នែកខាងក្រោយ ។

ករណីនេះ កើតឡើង ម្តុំច្រកចូលតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រឹកថ្ងៃ១៥តុលា២០២៤នេះ ។

សមត្ថកិច្ចប្រាប់ថា ក្នុងករណីនេះមិនមានមនុស្សរងគ្រោះនោះទេ ខូចខាតរថយន្ត តូចធ្ងន់ធ្ងរបន្តិច។

វត្ថុតាងត្រូវបានសមត្ថកិច្ចអូសយកទៅ រក្សាទុកនៅ ការិយាលយ័ចរាចរណ៍ រងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

You might like