អន្តរជាតិះ – រដ្ឋអាជ្ញាជាន់ខ្ពស់របស់ប្រទេសបង់ក្លា ដែសប្រចាំនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលត្រូវបានទម្លាក់ចេញពីអំណាចនោះ មិនមានជម្រើសផ្លូវច្បាប់អ្វីផ្សេង ក្រៅពីទទួលទោសប្រហារជីវិតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឡើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ស្របពេលជាមួយគ្នានេះ ក្រុមអ្នកគាំទ្រលោកស្រី បានចាប់ផ្តើមចេញគាំទ្រទូទាំងប្រទេស ពោលគឺត្រឹតែមួយថ្ងៃបន្ទាប់ពីអតីតមេដឹកនាំរូបនេះប្រកាសថា នឹងវិលត្រឡប់មកប្រទេសបង់ក្លាដែសវិញទោះត្រូវប្រហារជីវិតក៏ដោយ។ នេះបើតាមសារព័ត៌មាន Anadolu និង BBC ផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
– បើតាមលោក Md Aminul Islam ព្រះរាជអាជ្ញាជាន់ខ្ពស់ «លោកស្រី Sheikh Hasina មិនមានជម្រើសផ្លូវច្បាប់ណាមួយទៀតឡើយ ក្រៅពីត្រូវទទួលរងនូវការអនុវត្តទោសប្រហារជីវិត»។ លោកបន្តថា៖ «ប្រសិនបើលោកស្រីពិតជាចង់ត្រឡប់ទៅប្រទេសបង់ក្លាដែសវិញមែននោះ លោកស្រីគួរតែត្រឡប់មកវិញតាំងពីពេលដែលដំណើរការក្ដីកំពុងដំណើរការ ហើយប្រឈមមុខនឹងសំណុំរឿងនេះ»។
– ទន្ទឹមគ្នានេះ ព្រះរាជអាជ្ញាជាន់ខ្ពស់ ក៏បានបដិសេធសេចក្តីរាយការណ៍មួយថា មានការិយាល័យច្បាប់មួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានស្នើសុំលិខិតឆ្លងដែន ឬឯកសារធ្វើដំណើររបស់ប្រទេសបង់ក្លាដែស សម្រាប់លោកស្រី Hasina ដោយលោកបានលើកឡើងពីការរឹតត្បិតក្រោមច្បាប់ស្តីពីលិខិតឆ្លងដែនរបស់បង់ក្លាដែសឆ្នាំ ១៩៧៣ ដែលហាមឃាត់ការចេញលិខិតឆ្លងដែនដល់បុគ្គលដែលត្រូវបានកាត់ទោស។
– យ៉ាងណាក៏ដោយ មួយថ្ងៃបន្ទាប់ពីអតីតមេដឹកនាំលោកស្រី Hasina បានប្រកាសលិខិតឆ្លងដែន ដើម្បី វិលត្រឡប់ចូលប្រទេសបង់ក្លាដែសវិញ ទោះបីត្រូវបាត់បង់ជីវិតក៏ដោយ ការប្តេជ្ញាចិត្តនេះ បានធ្វើអ្នកគាំទ្រប្រមូលផ្តុំគ្នាទូទាំងប្រទេសទាមទារឱ្យលោកស្រីវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។
– បើតាមសារព័ត៌មាន BBC ការបង្កើតព្យុះភ្លៀងនេះ បានធ្វើឡើងនៅលើស្ពាន Padma ដែលមានប្រវែង ៦,២ គីឡូម៉ែត្រ ឆ្លងកាត់ទន្លេ Ganges ដោយស្ពាននេះតភ្ជាប់រដ្ឋធានី ដាកា ទៅកាន់តំបន់ភាគនិរតីនៃប្រទេស។ ក្នុងពេលជាមួយគ្នានេះ ការតវ៉ាបានផ្ទុះទៅជាហិង្សា ខណៈប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី លោកស្រី Hasina។
– រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Salahuddin Ahmed បានព្រមានថា៖ «រាល់ការប៉ុនប៉ងធ្វើឱ្យស្ថានភាពសណ្តាប់ធ្នាប់សាធារណៈកាន់តែអាក្រក់ទៅៗ ឬបង្កើតភាពគ្មានស្ថិរភាព តាមរយៈការឃុបឃិតគ្នានៅក្នុងប្រទេស ឬពីក្រៅព្រំដែន (ប្រទេសឥណ្ឌា) នឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលបានជោគជ័យឡើយ»។
– បច្ចុប្បន្ននេះ លោកស្រី Hasina កំពុងស្នាក់នៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីបានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសកាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមានការបះបោរទ្រង់ទ្រាយធំ។
– ការតវ៉ានៅឆ្នាំ២០២៤ បានបណ្តាលឱ្យយ៉ាងហោចណាស់មនុស្ស ១ ៤០០ នាក់ បាត់បង់ជីវិត និងរាប់ពាន់នាក់បានរងរបួស។ នេះបើយោងតាមអង្គការសហប្រជាជាតិ ដែលបានសន្មតថា ការស្លាប់ជាច្រើននាក់គឺបណ្តាលមកពីកងកម្លាំងសន្តិសុខ និងអ្នកគាំទ្រគណបក្សសម្ព័ន្ធអាវ៉ាមី (Awami League) របស់លោកស្រី Hasina។![]()
– ក្រោយមក កាលពីខែវិច្ឆិកា ឆ្នាំមុន លោកស្រី Hasina ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងដាកា កាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជុំវិញសកម្មភាពដ៏ឃោរឃៅរបស់របបលោកស្រី ក្នុងការបង្ក្រាបក្រុមបាតុករក្នុងអំឡុងពេលនៃការបះបោរឆ្នាំ ២០២៤។
– គួរបញ្ជាក់ថា លោកស្រី Hasina ដែលជាកូនស្រីរបស់លោក សេក មូជីប៊ួរ រ៉ាម៉ាន់ (Sheikh Mujibur Rahman) មេដឹកនាំស្ថាបនិកនៃប្រទេសបង់ក្លាដែស បានដឹកនាំប្រទេសនេះអស់រយៈពេល ១៥ ឆ្នាំ។ រដ្ឋបាលរបស់លោកស្រី បានប្រឈមមុខនឹងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងការបង្ក្រាបទៅលើអ្នកដែលមានមតិយោបល់នយោបាយផ្ទុយ។ ក្រោយពីលោកស្រី ត្រូវបានទម្លាក់ចេញពីអំណាច គណបក្ស Awami League ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពនយោបាយ និងការបោះឆ្នោតឡើយ៕
