ភ្នំពេញះ – រថយន្តស៊េរីទំនើប ពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត Lexus LX600 ក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ ចំណែកឯរថយន្តមួយគ្រឿងទៀតជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវបេតុងសំរោងអណ្តែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប ម៉ាក LEXUS LX600 ពាក់ស្លាកលេខ កម្ពុជា RLS.4050 និងរថយន្តម៉ាក LEXUS RX330 ពាក់ស្លាកលេខ ភ្នំពេញ 2BA-5255 បានធ្វើដំណើរមកដល់ចំណុច ផ្លូវកែងកើតហេតុខាងលើ ហើយក៏បានបុកគ្នាយ៉ាងរន្ធត់។ ខណៈពេលនោះការបុកទង្គិចនេះ បានបណ្តាលឱ្យរថយន្ត Lexus LX600 ក្រឡាប់ផ្ងារជើងទ្រមេឃនៅកណ្តាលផ្លូវ ខណៈរថយន្ត Lexus RX330 បានជ្រុលល្បឿនទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបន្ថែមទៀត បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់។ នៅក្នុងហេតុការណ៍នេះដែរ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេជួយអន្តរាគមន៍ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

– បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
