អន្តរជាតិះ – យោងតាមអាជ្ញាធរ បានរាយការណ៍ពីការវាយប្រហារដោយកំណត់គោលដៅលើទីតាំងផ្ដល់ជំនួយមនុស្សធម៌អ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់។
– ការទម្លាក់គ្រាប់បែកពីសំណាក់រុស្ស៊ី ចំមជ្ឈមណ្ឌលចែកចាយជំនួយនេះ ត្រូវបានមេដឹកនាំអ៊ុយក្រែន ពណ៌នាថាជា «រឿងដ៏គួរឱ្យរន្ធត់បំផុត»។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Mykhailo Semikin អភិបាលនៃតំបន់ Zaporizhzhia បានឱ្យដឹងថា ក្រៅពីអ្នកស្លាប់ ២៦ នាក់ ក៏មានមនុស្ស ៥ នាក់រងរបួសផងដែរ ខណៈហេតុការណ៍រុស្ស៊ីប្រើគ្រាប់បែកទម្លាក់ពីយន្តហោះដែលមានទម្ងន់ ៣,០០០ គីឡូក្រាម ចំនួនរហូតដល់ ៩ គ្រាប់ ដែលធ្លាក់ចំភូមិ Komyshuvakha ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង។
– លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារលើទីតាំងសាលារៀនក្នុងតំបន់ដែលត្រូវបានប្រើប្រាស់សម្រាប់ «តម្រូវការមនុស្សធម៌» ខាងលើនេះ ក៏មានការវាយប្រហារដាច់ដោយឡែកមួយទៀតលើទីតាំងដែលប្រជាពលរដ្ឋកំពុងជ្រកកោនផងដែរ។
– ទន្ទឹមនោះ លោក ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញពីក្រហូងដ៏ធំមួយដែលបន្សល់ទុកក្រោយការវាយប្រហារ កាលពីថ្ងៃចន្ទ និងក្រុមសង្គ្រោះកំពុងស្វែងរកមនុស្សក្នុងគំនរបាក់បែក។
– ទោះជាយ៉ាងណា យោធារុស្ស៊ី មិនទាន់ធ្វើការអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ជុំវិញការវាយប្រហារនេះ។
– គួរបញ្ជាក់ថា មកទល់ពេលនេះ អ៊ុយក្រែន ក៏មិនទាន់ចេញការព្រមានឆ្លើយតបវិញនៅឡើយ ខណៈស្ថានការណ៍សង្គ្រាមនៅតែបន្តក្ដៅ៕
