ស្របពេល អាមេរិក ព្រមានវាយប្រហារអ៊ីរ៉ង់ ជាថ្មី UAE ប្រកាសត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុត

អន្តរជាតិះ – មន្ត្រីជាន់ខ្ពស់ម្នាក់របស់សហអារ៉ាប់រួម (UAE) បានថ្លែងកាលពីថ្ងៃទី១ ខែតុលា ថា ប្រទេសរបស់លោកកំពុងរំពឹងថា នឹងទទួលបានលទ្ធផលផ្លែផ្កាថ្មីមួយនៅក្នុងកិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិក ប៉ុន្តែទន្ទឹមនឹងនោះ ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានការណ៍ដ៏អាក្រក់បំផុត ក្រោយមានការគំរាមកំហែងជាថ្មីជុំវិញការផ្ទុះសង្គ្រាមឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមសារព័ត៌មាន Middle East Eye នៅក្នុងសន្និសីទមួយនៅទីក្រុងម៉ាណាម៉ា (Manama) លោក Anwar Gargash ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីសហអារ៉ាប់រួម បានលើកឡើងថា៖ «យើងសង្ឃឹមថា នឹងមានរបកគំហើញផ្នែកការទូត។ វាមិនមែនជាផលប្រយោជន៍របស់តំបន់ ក្នុងការឈានទៅរកការប្រយុទ្ធគ្នាមួយជុំទៀតឡើយ ប៉ុន្តែខ្ញុំគិតថា យើងក៏បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ស្ថានភាពអាក្រក់បំផុត ដូចដែលយើងធ្លាប់បានបង្ហាញឱ្យឃើញកាលពីមុនរួចមកហើយដែរ»។

– ការថ្លែងបែបនេះបានធ្វើឡើង បន្ទាប់ពីគណៈប្រតិភូប្រទេសកាតា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុន ខណៈដែលភាគីអ៊ីរ៉ង់ក៏បានបញ្ជូនបេសកជនរបស់ខ្លួនទៅកាន់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដើម្បីបន្តការពិគ្រោះយោបល់ ដែលជាផ្នែកមួយនៃការចរចាដោយប្រយោលជាមួយអាមេរិក ក្នុងគោលបំណងបញ្ចប់សង្គ្រាម ផងដែរ។

– ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរំឭកឡើងវិញនូវការគំរាមកំហែងរបស់លោក ដោយលើកឡើងថា សហរដ្ឋអាមេរិកនៅតែត្រូវចាត់ការ លើគោលដៅមួយ ឬពីរទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។

– ដោយឡែក រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃដដែលនោះ បានគូសបញ្ជាក់ថា លោក ត្រាំ មិនទាន់បានធ្វើការសម្រេចចិត្តណាមួយ ជុំវិញការវាយប្រហារជាថ្មីលើអ៊ីរ៉ង់នៅឡើយទេ ហើយសហរដ្ឋអាមេរិកនៅតែបើកចំហចំពោះដំណោះស្រាយតាមផ្លូវការទូត។

– គួររំឭកផងដែរថា ជម្លោះយោធានេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ តាមរយៈការបើកការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់ បានវាយបកវិញដោយកំណត់គោលដៅលើបណ្តាប្រទេសនានា ក្នុងតំបន់ឈូងសមុទ្រ រួមទាំងប្រទេសដទៃទៀតផងដែរ៕

You might like