ត្រាំ មិនទាន់ពិភាក្សាអ្វីទាំងអស់ជាមួយមេទ័ពអាមេរិកអំពីការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅឡើយទេ

អន្តរជាតិះ – លោក Barak Ravid អ្នកយកព័ត៌មានសម្រាប់គេហទំព័រ Axios បានបង្ហោះនៅលើបណ្តាញសង្គម X ដោយដកស្រង់ប្រភពព័ត៌មានថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានលើកឡើងអំពីការវាយប្រហារលើប្រទេសអ៊ីរ៉ង់នោះទេ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយមេបញ្ជាការបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) គឺឧត្តមនាវីឯក Bradley Cooper និងតំណាងមួយចំនួនពីរដ្ឋបាលរបស់លោក។

– លោក Ravid បានលើកឡើងថា តាមដែលខ្ញុំដឹងពីមន្ត្រីអាមេរិកជាច្រើនរូប គឺកិច្ចប្រជុំនោះមិនបានផ្តោតលើការវាយប្រហារអ៊ីរ៉ង់នោះទេ។ ផ្ទុយទៅវិញ កិច្ចប្រជុំនោះមានអ្នកចូលរួមជាង ២០ នាក់ ដោយបានពិភាក្សាយ៉ាងលម្អិតអំពីការដាក់បិទផ្លូវ និងសម្ពាធសេដ្ឋកិច្ច។ ប៉ុន្តែ នេះមិនមែនមានន័យថា ការវាយប្រហារមិនអាចកើតឡើង បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រភពដដែល ក៏បានបញ្ជាក់ថា កិច្ចប្រជុំនោះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth, ប្រធានគណៈអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Dan Caine, អនុប្រធានាធិបតីអាមេរិក លោក JD Vance, រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent, រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Wright និងបេសកជនពិសេសរបស់មេដឹកនាំអាមេរិក លោក Steve Witkoff ក៏មានវត្តមាននៅទីនោះផងដែរ។

– ទោះជាយ៉ាងណា គេរំពឹងថា នឹងមានការជូនដំណឹងឆាប់ៗអំពីផែនការនៃការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង ខណៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាន់តែខិតជិតចូលមកដល់។

– គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមានប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រអំពីលទ្ធភាពនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ៕

 

You might like