ប្រធានា​ធិបតី​អ៊ីរ៉ង់ អះ​អាង​ថា​ ប្រទេសក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ​អាច​ធានា​សន្តិសុខ​ខ្លួន​ឯង​​បាន ដោយ​​គ្មាន​​​​​វត្ត​មាន​អាមេរិក​ ​

អន្តរជាតិះ – ក្រោយ​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​របស់សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល​​ ដោយ​យក​លេស​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ បានសម្លាប់​មុនស្ស​រាប់​រយ​នាក់ និង​បំផ្លាញ​ហេដ្ឋា​រចនា​ថាម​ពល​យ៉ាង​ច្រើន​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ទី​២៩ ខែ​តុលា ប្រធានា​ធិបតី​អ៊ីរ៉ង់​ បានថ្លែងថា បណ្តា​ប្រទេស​ក្នុង​តំបន់​មានសមត្ថភាព​ អាច​ធានាសន្តិសុខ​របស់​ខ្លួន​បាន ​តាមរយៈ​កិច្ចសហប្រតិបត្តិ​ការ​​ ដោយមិនចាំបាច់​មាន​ការចូលរួម​ពី​សហរដ្ឋអាមេរិក​ឡើយ។​ នេះបើយោង​តាម​ការចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោង​តាមសេចក្តីថ្លែងការណ៍​មួយ​ពីការិយាល័យ​ប្រធានាធិបតីអ៊ីរ៉ង់ ​លោក Masoud Pezeshkian បានលើកឡើង​អំពីបញ្ហា​នានា​នៅ​ក្នុងតំបន់ ​និងអំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កាន់តែជិតស្និទ្ធ​រវាងប្រទេស​ជិតខាង ​អំឡុង​លោក​ថ្លែង​ក្នុងព្រឹត្តិ​ការណ៍មួយ​ ដើម្បី​អបអរ​សាទរថ្ងៃ​ឈប់​សម្រាកក្នុង​ស្រុក។

– លោកបានលើក​ឡើង​ថា​៖ «យើង​គឺជាបងប្អូនជាមួយ​ប្រទេសទាំងអស់​​ នៅជុំវិញយើង ហើយ​យើងសុទ្ធតែជា​អ្នកកាន់​សាសនា​ឥស្លាម។ ហេតុ​ដូច្នេះ​ហើយ យើងអាច​ជួយគ្នាទៅវិញ​ទៅមក និងធានាសន្តិសុខក្នុង​តំបន់របស់​យើង​បាន»។

– លោក Pezeshkian បានបន្ថែមថា៖ «​បណ្តាប្រទេសក្នុង​តំបន់​ មិនចាំបាច់​ត្រូវការ​ឱ្យសហរដ្ឋអាមេរិកមក​ពីម្ខាងទៀត​នៃ​ពិភពលោក ដោយយក​លេសថា​មក​ ​ដើម្បីផ្តល់សន្តិសុខ​នោះទេ»។

– លោក​ក៏​បានរិះគន់​ ចំពោះ​​ការ​ចំណាយ​យោធារបស់ទីក្រុងវ៉ា​ស៊ីនតោន និង​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ បានរំលោភ​បំពាន តាមរយៈការ​បង្ហាញថា វត្តមាន​ខ្លួន​ជា​​រឿង​ចាំបាច់​​ សម្រាប់សន្តិសុខក្នុងតំបន់។

– ការកត់​សម្គាល់នេះបាន​កើតឡើង​ ចំពេល​មានភាពតានតឹង​ជាបន្ត​បន្ទាប់​រវាង​ទីក្រុងតេហេ​រ៉ង់ និង​ទីក្រុងវ៉ា​ស៊ីន​តោន បន្ទាប់​ពី​ការ​ចាប់ផ្តើម​​ជម្លោះ​​ទ្រង់​ទ្រាយ​ធំ​​ កាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ ដែលជាពេល​សហរដ្ឋអាមេរិក ​និងអ៊ីស្រាអែល​បាន​បើកការវាយប្រហារ​លើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់​ បានឆ្លើយតប​វិញ​ ដោយកំណត់គោល​ដៅលើ​អ៊ីស្រាអែល និងទី​តាំង​យោធា​អាមេរិក​ក្នុងប្រទេស​អារ៉ាប់​។​

– កាល​ពី​ថ្ងៃ​​ទី១៨ ខែមិថុនា ទីក្រុង​វ៉ាស៊ីន​តោន និង​ទីក្រុងតេហេ​រ៉ង់​ បានចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង​ក្របខ័ណ្ឌមួយ បន្ទាប់មក​ចាប់ផ្តើម​ការ​ចរ​ចា ប៉ុន្តែការ​ចរចា​ត្រូវ​បាន​បរាជ័យ​ ដោយសារ​តែការខ្វែង​គំនិតគ្នា​ទាក់ទង​នឹងសេរីភាព និងសន្តិសុខ​​ ចំពោះ​ការធ្វើ​នាវាចរណ៍ក្នុងច្រក​សមុទ្រ​ហ័រមូស ដែលជាផ្លូវ​ទឹក​​ដ៏​សំខាន់​សម្រាប់​ដឹកជញ្ជូន​ថាមពល និងទំនិញសកល​៕

You might like