អ៊ីស្រាអែល គ្រោងពង្រាយកងកម្លាំង ២២ ០០០ នាក់ ដោយបារម្ភពីភាពវឹកវរ ក្រោយប្រកាសលទ្ធផលបោះឆ្នោត

អន្តរជាតិះ – ប៉ូលិសអ៊ីស្រាអែល កំពុងត្រៀមដាក់ពង្រាយមន្ត្រីនគរបាលចំនួន ២២ ០០០ នាក់ ដើម្បីរក្សាសន្តិសុខក្នុងថ្ងៃបោះឆ្នោតសកលនៅថ្ងៃអង្គារ ទី២៧ ខែតុលា នេះ ដោយសារតែមានការព្រួយបារម្ភអំពីលទ្ធភាពកើតមានភាពចលាចល បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត។ នេះសារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ ទី២៦ខែតុលា និងផ្សាយបន្តដោយសារព័ត៌មាន Anadolu។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំនួនប៉ូលិសដែលត្រូវដាក់ពង្រាយនេះគឺកើនឡើង ៥ ០០០ នាក់ បើធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ២០២២ ដោយសារមានក្តីបារម្ភចំពោះអំពើហិង្សាដែលអាចកើតឡើងជាយថាហេតុ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ីស្រាអែលនៅថ្ងៃអង្គារ។

– ការត្រៀមរៀបចំទាំងនេះធ្វើឡើងនៅក្នុងបរិបទនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងប្លុករបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu និងក្រុមប្រឆាំង ដោយមានក្តីបារម្ភថា ជម្លោះជុំវិញលទ្ធផលបោះឆ្នោតអាចបង្កឱ្យមានភាពវឹកវរពេញផ្ទៃប្រទេស។

– ការត្រៀមរៀបចំបានដំណើរការអស់រយៈពេល ៣ ខែមកហើយ រួមទាំងការរៀបចំផែនការឆ្លើយតបសម្រាប់ហេតុការណ៍ដែលអាចកើតឡើង បន្ទាប់ពីការចេញផ្សាយលទ្ធផលស្ទង់មតិនៅតាមមណ្ឌលបោះឆ្នោត (exit polls) ការប្រកាសលទ្ធផលផ្លូវការ និងនៅថ្ងៃបន្តបន្ទាប់ទៀត។

– ជាមួយគ្នានេះ ប៉ូលិសក៏កំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារផ្នែកសន្តិសុខ និងការបង្កភាពរំខានដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។​

– ដោយឡែក ចំពោះបេក្ខភាពប្រធានាធបិតីវិញ ស្ទើរតែគ្មានការជជែកវែកញែកទាល់តែសោះអំពីការប្រព្រឹត្តក្នុងសម័យសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សានោះទេ ដែលនាំឱ្យមានដីកាចាប់ខ្លួនអន្តរជាតិប្រឆាំងនឹងលោក ណេតាន់យ៉ាហ៊ូ ការកាន់កាប់របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ និងផ្នែកខ្លះនៃប្រទេសស៊ីរី ឬការធ្វើសង្គ្រាមពីររបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែ ចំណុចទាំងនេះ បែរជាទទួលបានមានការគាំទ្រយ៉ាងទូលំទូលាយ ទៅវិញ។

– ផ្ទុយទៅវិញ បេក្ខភាព បានផ្តោតលើភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈសីលធម៌របស់លោក ណេតាន់យ៉ាហ៊ូ ដោយស្ថិតលើតួនាទីរបស់លោកនៅក្នុងការបែកបាក់សន្តិសុខ កាលពីថ្ងៃទី ៧ ខែតុលា ការលើកលែងជនជាតិយូដាជ្រុលនិយមពីការបម្រើយោធា និងការផ្លាស់ប្តូរប្រព័ន្ធតុលាការឆ្នាំ ២០២៣ ដែលត្រូវបានអ្នករិះគន់មើលឃើញថា ជាការវាយប្រហារលើស្ថាប័នប្រជាធិបតេយ្យរបស់អ៊ីស្រាអែល។ នេះបើយោងទៅតាមសារព័ត៌មាន AP។

– ប្លុកបោះឆ្នោតសំខាន់ៗទាំងពីរត្រូវបានគ្របដណ្ដប់ដោយគណបក្សដែលគាំទ្រការតាំងទីលំនៅរបស់ជនជាតិយូដានៅក្នុងតំបន់ West Bank និងប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន៕

You might like