បារាំងកំពុងចលាចល! ខណៈបាតុកម្មបង្កឡើងដោយក្រុមនិស្សិតវិវត្តន៍ទៅជាអំពើហិង្សាលួចប្លន់ពេញទីក្រុង

អន្តរជាតិះ – បច្ចុប្បន្ន ប្រទេសបារាំង កំពុងប្រឈមនឹងបាតុកម្មទ្រង់ទ្រាយធំដែលរីករាលដាលពីការតវ៉ារបស់សិស្សនិស្សិតប្រែក្លាយទៅជាចលនាប្រឆាំងនឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃគុណភាពសេវាសាធារណៈ។

– កាលពីថ្ងៃទី ១៧ ខែតុលានេះ មានការភ្ញាក់ផ្អើលចំពោះស្ថានការណ៍នៃបាតុកម្មទាំងមូល ចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរនៅគ្រប់ទីកន្លែង រួមទាំងហាង និងទីតាំងលក់ដូរផ្សេងៗនៅតាមទីក្រុងរងផលប៉ះពាល់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជុំវិញបាតុកម្មនេះ មានអ្នកចូលរួមសរុបប្រមាណ ៥៥០,០០០ នាក់ ខណៈប្រហែល ១,៨០០ នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃសៅរ៍។ យោងតាមរបាយការណ៍ ក៏មានអ្នកតវ៉ាម្នាក់ស្លាប់ផងដែរ ដោយសារគាំងបេះដូង។

– ការតវ៉ាប្រព្រឹត្តឡើងប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ, ការកើនឡើងនៃថ្លៃចំណាយសម្រាប់ការរស់នៅ និងការធ្លាក់ចុះនៃគុណភាពសេវាសាធារណៈ រួមទាំងវិស័យអប់រំផងដែរ។

– ក្រុមអ្នកតវ៉ា បានស្លៀកពាក់ពណ៌ខ្មៅ និងពាក់ម៉ាស ដើរតាមដងផ្លូវនៅក្នុងទីក្រុងប៉ារីស, ម៉ាសៃ (Marseille) ក៏ដូចជាទីក្រុងផ្សេងៗទៀត ដោយដុតបំផ្លាញរថយន្ត និងអគារ ក្នុងនោះអគារសាលាក្រុង Limoges រងការខូចខាតធ្ងន់ធ្ងរ រួមទាំងហាងលក់ទំនិញនានាយ៉ាងអាណាធិបតេយ្យ។

– លើសពីនេះ ក៏ឈានដល់ការលួចប្លន់ទ្រព្យសម្បត្តិតាមហាងមួយចំនួន។ ខណៈស្ថានការណ៍វិវត្តន៍កាន់តែអាក្រក់ទៅៗ។ ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងប៉ូលិសបង្ក្រាបកុបកម្ម ដោយបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើហ្វូងមនុស្ស។

– ទន្ទឹមនោះ យោងតាមក្រសួងមហាផ្ទៃបារាំង បានឱ្យដឹងថា មន្ត្រីប៉ូលិស កងរាជអាវុធហត្ថ និងកងកម្លាំងបង្ក្រាបប្រមាណជាង ៥០០ នាក់ បានរងរបួសនៅក្នុងហេតុការណ៍ចលាចលនេះ។

– ដោយឡែក សហព័ន្ធពាណិជ្ជកម្ម និងលក់រាយ ក៏បានរាយការណ៍ពីការខូចខាតហាងលក់ទំនិញ និងអាជីវកម្មលក់រាយប្រហែល ១,៥០០ កន្លែង នៅក្នុងហេតុការណ៍ចលាចលនេះផងដែរ។

– គួរបញ្ជាក់ថា ជុំវិញភាពចលាចលនេះ លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង ក៏បានចេញថ្លែងសុន្ទរកថាផងដែរ ដោយទទូចឱ្យក្រុមអ្នកតវ៉ាបន្ធូរបន្ថយស្ថានការណ៍តានតឹង ជៀសវាងការជំរុញខ្លាំងជាងនេះទៀត។ ខណៈអាជ្ញាធរ នឹងចាត់វិធានការយ៉ាងណាបន្តគឺនៅមិនទាន់ដឹងនៅឡើយ៕

You might like