ព្យុះថ្មី ចម្ពី អាចវិវត្តក្លាយជាទីហ្វុងកាចសាហាវកម្រិតខ្លាំងក្លាបំផុតនៅសប្ដាហ៍ក្រោយ

– ព្យុះស៊ីក្លូនត្រូពិកថ្មី ចម្ពី (Champi) អាចបង្កើនកម្លាំងវិវត្តក្លាយជាទីហ្វុង ឬសង្ឃរាកាចសាហាវកម្រិតខ្លាំងក្លាបំផុត (Super Typhoon) នៅសប្ដាហ៍ក្រោយពេលវារំកិលខ្លួនចូលសមុទ្រហ្វីលីពីន។ នេះបើតាមការព្យាកររបស់មជ្ឈមណ្ឌលព្រមានព្យុះទីហ្វុងរួមគ្នា (JTWC)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

-យ៉ាងណាមិញ ចម្ពី មិនជះឥទ្ធិពលដល់ស្ថានភាពធាតុអាកាសកម្ពុជានោះទេនៅពេលបច្ចុប្បន្ននេះ ឬក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ ខណៈរំពឹងនៅតែមានឥទ្ធិពលខ្សោយមកលើកម្ពុជា ឬប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដីគោក បន្ទាប់ពីនោះ​។

-គិតត្រឹមរសៀលថ្ងៃសុក្រនេះ ចម្ពី ស្ថិតនៅជាព្យុះត្រូពិក ជាមួយនឹងកម្លាំងខ្យល់បក់បោកថេរ ៨៥ គីឡូម៉ែត្រ/ម៉ោង ក្នុងចម្ងាយប្រហែល ១ ០០០ គីឡូម៉ែត្រ ភាគខាងកើត/អាគ្នេយ៍នៃកោះ ហ្គាម របស់សហរដ្ឋអាមេរិក​។ យ៉ាងណាមិញ ចម្ពឺ ដែលកំពុងបំបោលក្បាលទៅភាគពាយ័ព្យនោះ ​កំពុង​​បង្កើនកម្លាំងរហ័សជាបន្តបន្ទាប់​ ហើយអាចក្លាយជាព្យុះទីហ្វុង/សង្ឃរានៅថ្ងៃស្អែក មុនវាយប្រហារកោះហ្គាមនៅថ្ងៃអាទិត្យក្នុងនាមជាព្យុះខ្លាំងក្លាខ្លាំង (Very Strong Typhoon) ជាមួយកម្រិតខ្យល់បក់បោក ១៨៥ គីឡូម៉ែត្រ/ម៉ោង។

You might like