អារ៉ាប៊ីសាអូឌីត សងសឹកក្រុមហ៊ូធីកក្រើកយេម៉ែន ដោយវាយប្រហារ ១០៤ ដងប្រើពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ

អន្តរជាតិះ- ក្រុមហ៊ូធី ដែលជាផ្នែកមួយនៃចលនាក្បត់រដ្ឋាភិបាលយេម៉ែន Ansar Allah បានរាយការណ៍ពីការសងសឹករបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការវាយប្រហារជាង ១០០ ដង លើទីតាំងនានានៅប្រទេសយេម៉ែន ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមការបង្ហោះនៅលើ Telegram របស់លោក Yahya Saree អ្នកនាំពាក្យក្រុមហ៊ូធី បានឱ្យដឹងថា យន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតាមផ្លូវអាកាស និងបាញ់មីស៊ីលចំនួន ១០៤ លើក ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ដោយកំណត់គោលដៅលើទីតាំងស៊ីវិលនៅក្នុងរដ្ឋធានី Sanaa ក៏ដូចជានៅក្នុងខេត្ត Amran, Dhamar, Lahij, Marib, Saada, Taiz, Hodeidah និង Al Jawf ។

– ទន្ទឹមនឹងនេះ ទីភ្នាក់ងារព័ត៌មាន SABA ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូធី ក៏បានរាយការណ៍ដោយផ្អែកលើប្រភពពីក្រសួងសុខាភិបាលថា មនុស្ស ២ នាក់ស្លាប់ និង ២ នាក់ទៀតរងរបួស បន្ទាប់ពីមានការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតទៅលើកន្លែងស្តុកប្រេងមួយកន្លែងនៅជិតតំបន់ Ras Isa។

– ជាមួយគ្នានោះ បណ្តាញទូរទស្សន៍ Al Arabiya និង Al Jazeera ក៏រាយការណ៍ផងដែរថា ការសងសឹកនេះ ក៏បានកំណត់គោលដៅលើឃ្លាំងផ្គត់ផ្គង់ភស្តុភាររបស់ក្រុមហ៊ូធីនៅក្នុងទីក្រុង Hodeidah ផងដែរ។

– ក្រៅពីនោះ យោងតាមក្រុមនេះ បានបញ្ជាក់ថា ឃ្លាំងស្តុកប្រេងមួយកន្លែងនៅភាគខាងលិចទីក្រុង Sanaa ក៏ត្រូវបានវាយប្រហារផងដែរ។ ទោះជាយ៉ាងណា មុនការវាយប្រហារ សម្ព័ន្ធភាពយោធាអារ៉ាប៊ីសាអូឌីត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់ជុំវិញទីតាំងនោះទៅរកកន្លែងសុវត្ថិភាព។

– បន្ទាប់ពីការវាយប្រហារក្រុមហ៊ូធី បានចេញការព្រមានសងសឹកទៅលើទីក្រុង Riyadh និងទីតាំងនានារបស់អារ៉ាប៊ីសាអូឌីតវិញដូចគ្នា។

– គួរបញ្ជាក់ថា ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតខាងលើនេះ គឺជាការសងសឹកទៅនឹងអ្វីដែលក្រុមហ៊ូធី បានបង្កឡើងពោលគឺពួកគេបានប្រើយន្តហោះគ្មានមនុស្សបើក កំណត់គោលដៅលើអាកាសយានដ្ឋាននៃទីក្រុងរីយ៉ាដ បង្កឱ្យមានអ្នកស្លាប់ និងរងរបួស៕

 

You might like