អាជ្ញាធរខេត្តពោធិ៍សាត់ ជម្លៀសអ្នកជំងឺជាង១៥០នាក់ ចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ទាំងយប់ ដោយសារជំនន់ទឹកភ្លៀង

ពោធិសាត់/ – លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋជាអ្នកជំងឺចំនួន ១៥២នាក់ ចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ បន្ទាប់ពីទីតាំងមន្ទីរពេទ្យបង្អែកស្រុក រងការជន់លិចយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ អ្នកជំងឺទាំងអស់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន រួមមាន សាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីទទួលបានការស្នាក់នៅ មើលថែទាំ និងបន្តការព្យាបាលប្រកបដោយសុវត្ថិភាព។

– លោក ខូយ រីដា ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ ដោយត្រូវប្រុងប្រយ័ត្នមើលថែទាំកុមារតូចៗ និងមនុស្សចាស់ឱ្យបានល្អ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យល្អ រក្សាការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងផ្សេងៗដែលបង្កឡើងដោយទឹកជំនន់ ហើយក្នុងករណីមានអាសន្ន ឬបញ្ហាសុខភាព ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់៕

 

You might like