ភ្នំពេញះ – នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលថ្មីៗនេះ បានប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះករណីមានប្រាក់ផ្ទេរចូលគណនីធនាគារ ដោយមិនស្គាល់ប្រភព ព្រោះអាចជាល្បិចរបស់ជនខិលខូច ដែលផ្ទេរប្រាក់ចូលគណនីរបស់អ្នក រួចទាក់ទងមកឱ្យផ្ទេរប្រាក់ត្រឡប់ទៅវិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំកុំឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីធនាគារទៅអ្នកដទៃដោយមិនចាំបាច់ ជាពិសេសមិនត្រូវផ្តល់ ឬប្រគល់គណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ បើទោះបីមានការសន្យាផ្តល់ប្រាក់ជាថ្នូរក៏ដោយ។ លើសពីនេះ ត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់គណនីធនាគារជា Mule Account ដែលអាចពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុ។
– ដើម្បីការពារខ្លួន ប្រជាពលរដ្ឋមិនត្រូវផ្ទេរ ឬប្រគល់គណនីឱ្យអ្នកដទៃប្រើប្រាស់ ហើយប្រសិនបើមានការផ្ទេរប្រាក់មិនប្រក្រតី ត្រូវទាក់ទងធនាគាររបស់អ្នក និងរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ។
– ត្រូវចាំថា កុំលក់ កុំឱ្យខ្ចី និងកុំផ្តល់គណនីធនាគាររបស់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ជាពិសេសកុំប្រើគណនីរបស់អ្នកដើម្បីទទួល ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ ប្រសិនបើអ្នកមិនដឹងពីប្រភព និងគោលបំណងច្បាស់លាស់។ «ការការពារគណនី គឺការពារខ្លួនអ្នក និងទ្រព្យសម្បត្តិរបស់អ្នក»៕

