G7 បញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូត ១០០លានបារ៉ែល ពីស្តុកបម្រុង ដើម្បីជួយសម្រាលស្ថានការណ៍ ពិភពលោក

អន្តរជាតិះ – ស្របពេលពិភពលោក កំពុងញ៉ាំញីដោយវិបត្តិសេដ្ឋកិច្ច ដោយសារសង្គ្រាម ជាពិសេសជម្លោះនៅមជ្ឈិមបូព៌ា ពេលនេះក្រុមប្រទេសឧស្សាហកម្មឈានមុខទាំង៧ (G7) បានឯកភាពគ្នា បញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូត ១០០លានបារ៉ែល ពីស្តុកបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនហើយ ដើម្បីសម្រាលស្ថានការណ៍ ជួយឱ្យទីផ្សារមានស្ថិរភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ BBC, ចំណាត់ការនេះ ត្រូវបានប្រកាសក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និងបារាំង អំឡុងកិច្ចប្រជុំតាមវីដេអូដ៏សំខាន់មួយ ដឹកនាំដោយប្រធានាធិបតីបារាំង Emmanuel Macron ដែលក៏មានការចូលរួមពីសំណាក់ តំណាងសហភាពអឺរ៉ុបផងដែរ។

– ប្រតិបត្តិការបញ្ចេញប្រេងនេះ នឹងចាប់ផ្តើមភ្លាមៗ ហើយមានរយៈពេល ៤ ខែ ខណៈដំណាក់កាលដំបូង គឺផ្តោតជាពិសេស លើប្រេងម៉ាស៊ូត ដែលនឹងគ្របដណ្តប់លើទីផ្សារ ក្នុងរយៈពេល ២០ថ្ងៃដំបូង។

– ទោះបីជាយ៉ាងណាក៏ដោយ បរិមាណប្រេងដែលត្រូវបញ្ចេញតាមប្រទេសនីមួយៗ មិនទាន់ត្រូវបានបង្ហាញច្បាស់នៅឡើយទេ។

– កិច្ចព្រមព្រៀងនេះកើតឡើង បន្ទាប់ពីតម្លៃប្រេងឆៅម៉ាក Brent បានហក់ឡើងដល់ប្រហែល ១០២ ដុល្លារក្នុងមួយបារ៉ែល កាលពីល្ងាចថ្ងៃសុក្រ។ តម្លៃនេះ គឺខ្ពស់ខ្លាំង បើធៀបនឹងប្រហែល ៧៣ ដុល្លារក្នុងមួយបារ៉ែល មុនពេលអាមេរិក និងអ៊ីស្រាអែល ចាប់ដៃគ្នាធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់។

– ការឯកភាពបញ្ចេញប្រេងនេះទៀតសោត កើតឡើង ក្រោយមានប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ផ្នែកការទូត បញ្ឆេះដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

– ដោយសារតែតម្លៃប្រេងឥន្ធនៈ នៅសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី ៣ ខែវិច្ឆិកា, លោក ត្រាំ បែរជាដាក់សម្ពាធលើសម្ព័ន្ធមិត្តអឺរ៉ុប ឱ្យបញ្ចេញប្រេងទាំងនោះចូលទៅក្នុងទីផ្សារទៅវិញ ជាមួយការគំរាមដាក់បម្រាម លើការនាំចេញប្រេងម៉ាស៊ូតរបស់អាមេរិក ប្រសិនបើពួកគេមិនមានវិធានការដោះស្រាយ៕

 

You might like