ខ្សែបម្រើហុងកុង Chan Siu បាន​ហៅក្រុមកម្ពុជាជាអ្នកលេងបាល់ទាត់ពិតប្រាកដ

កីឡាះ – ខ្សែបម្រើមានបទពិសោធច្រើន Chan Siu Kwan របស់ក្រុមចិនហុងកុង បានហៅកីឡាករកម្ពុជាជាអ្នកលេងបាល់ទាត់ពិតប្រាកដ មុនពេលក្រុមទាំងពីរប្រកួតគ្នាដណ្តើមជើងឯក FIFA ASEAN Cup វេលាម៉ោង ៥ ល្ងាច ថ្ងៃសៅរ៍នេះ។

– កីឡាករ Chan Siu Kwan អាយុ ៣៤ ឆ្នាំ មកពីក្លិប Tai Po បានចាប់អារម្មណ៍យ៉ាងខ្លាំងពីគុណភាពរបស់ក្រុមបាល់ទាត់កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ។ កីឡាកររូបនេះបានចាត់ទុក កម្ពុជា ជាក្រុមដែលចូលចិត្តលេងបាល់ទាត់ និងជា​អ្នក​កីឡាករបាល់ទាត់ពិតប្រាកដ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡាករបាននិយាយថា៖ «យើងដឹងថា កម្ពុជាលេងបែបណា ហើយពួកគេពិតជាចូលចិត្តលេងបាល់ទាត់មែន។ ខ្ញុំនឹងហៅពួកគេថា ជាកីឡាករបាល់ទាត់ពិតប្រាកដ។ ពួកគេចូលចិត្តបញ្ជូនបាល់ និងផ្លាស់ទីបាល់ទៅមក»។

– ទោះបីជាយ៉ាងណា កីឡាករ Chan Siu Kwan យល់ឃើញថា ក្រុមចិនហុងកុងមានប្រៀបលើ កម្ពុជា ផ្នែកកម្លាំងកាយ ដោយសាររក្សាទុកកម្លាំង​សំខាន់បានច្រើននៅពេលប្រកួតចុងក្រោយជាមួយ ព្រុយណេ បើប្រៀបធៀបនឹងកម្ពុជា ដែលប្រើប្រាស់កីឡាករសំខាន់ៗស្ទើរទាំងអស់។

– កីឡាករបានលើកឡើងថា៖ «ផ្នែកកម្លាំងរាងកាយ យើងប្រហែលជាមានភាពលេចធ្លោជាងបន្តិច ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់សម្រាប់បាល់ទាត់ទេ។ យើងមានពេលពីរថ្ងៃ ដើម្បីស្វែងរកការស៊ីសង្វាក់គ្នាពិតប្រាកដនៅក្នុងក្រុម។ កីឡាករផ្សេងៗគ្នាអាចនឹងបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយខ្ញុំគិតថា យើងត្រូវតែមានប្រសិទ្ធភាពជាងនេះ និងបង្កើនភាពស្វាហាប់ក្នុងការប្រកួតឱ្យកាន់តែខ្លាំង»។

– កម្ពុជា និង ចិនហុងកុង ទើបតែបានប្រកួតគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីខែមិថុនា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ដែលពេលនោះ កម្ពុជា បានយកឈ្នះដោយលទ្ធផល ២-០។ លទ្ធផលនោះបានធ្វើឲ្យ ចិនហុងកុង ចាញ់ កម្ពុជា ជាលើកដំបូងក្នុងរយៈពេល ៦៩ ឆ្នាំ។

– កីឡាករ Chan Siu Kwan ប្រាប់ថា បើគិតលើការជួបគ្នាចុងក្រោយ កាលពីខែមិថុនា ពេលនោះ ចិនហុងកុង ធ្វើមិនបានល្អទេ ប៉ុន្តែការប្រកួតនៅថ្ងៃសៅរ៍នេះ គឺជាការប្រកួតមួយផ្សេងទៀត។ ចិនហុងកុង បានអភិវឌ្ឍខ្លួនយ៉ាងល្អ ប៉ុន្តែ កម្ពុជា ក៏អភិវឌ្ឍខ្លួនដែរ ដូច្នេះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ វាពិតជាអាស្រ័យលើថា តើក្រុមណាអាចបង្ហាញគុណភាពរបស់ខ្លួននៅលើទីលានបាន​ល្អ។

– កីឡាករ​ជឿ​ជាក់​ថា ៖«ខ្ញុំមានទំនុកចិត្តពេញលេញលើក្រុមរបស់យើង ប៉ុន្តែបាល់ទាត់គឺជាប្រភេទកីឡាដែលការមានទំនុកចិត្តមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវតែបង្ហាញសមត្ថភាពនៅពេលចាំបាច់។ យើងមានអ្នកគាំទ្រនៅពីក្រោយ នៅក្នុងទឹកដីរបស់យើង ដូច្នេះសង្ឃឹមថា នោះនឹងក្លាយជាកម្លាំងបន្ថែមសម្រាប់យើង»។

– សូមបញ្ជាក់ថា មុនជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ចិនហុងកុង បានយកឈ្នះ ឡាវ ៤-០ និងឈ្នះ ព្រុយណេ ២-០ ដើម្បីរកបាន ៦ ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល A និងបានឡើងទៅជួប កម្ពុជា ដែលឈរលេខ ១ ក្នុងពូល B បន្ទាប់ពីបានឈ្នះ មីយ៉ាន់ម៉ា ១-០ និងស្មើ ទីម័រខាងកើត ២-២។ ប្រវត្តិជួបគ្នា ១២ លើក ចិនហុងកុង ឈ្នះ ៨ លើក កម្ពុជា ឈ្នះ ១ លើក និងស្មើគ្នា ៣ លើក៕

You might like