អ៊ីរ៉ង់ ប្រកាសផ្ដល់រង្វាន់៤ ម៉ឺនដុល្លារ ដល់នារីក្លាហានណាដែលអាចចាប់ទាហានអាមេរិកបាន

អន្តរជាតិះ – អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Mohammad Akraminia បាននិយាយថា កងទ័ពអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ប្រាក់ចំនួន ៥០ ពាន់រៀល (rial) (លុយអ៊ីរ៉ង់) ដែលស្មើនឹង ២០,០០០ ដុល្លារ ដល់ជនជាតិអ៊ីរ៉ង់ណាដែលអាចចាប់បានទាហានអាមេរិ​ក​ណាម្នាក់ ក្នុងអំឡុងពេលប្រតិបត្តិការថ្មើរជើងនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទូរទស្សន៍រដ្ឋ SNN បានដកស្រង់សម្តីរបស់លោកមកចុះផ្សាយថា លើសពីនេះ បើសិនជាស្ត្រីដែលអាចចាប់ទាហានអាមេរិកបាននោះ ចំនួនប្រាក់នឹងកើនឡើងទ្វេដងដល់ ១០០ ពាន់លានរៀល ដែលស្មើនឹងប្រហែល ៤០,០០០ ដុល្លារ ឯណោះ។

– លោក Akraminia បានបន្ថែមថា ប្រទេសអ៊ីរ៉ង់ ក៏ត្រៀមខ្លួនពិចារណាផ្តល់ប្រាក់ដល់ពលរដ្ឋនៃប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ ចំពោះសកម្មភាពដូចគ្នានេះ។

– លទ្ធភាពនៃប្រតិបត្តិការផ្លូវគោក កំពុងលេចរូបរាងឡើង ខណៈកងកម្លាំងអាមេរិក មិនទាន់ដកខ្លួនចេញឆ្ងាយពីមជ្ឈិមបូព៌ានៅឡើយទេ ដោយឈរជើងយ៉ាងរឹងមាំនៅតាមប្រទេសជិតខាងអ៊ីរ៉ង់ រួមទាំងនៅច្រកសមុទ្រ Hormuz ។

– យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់អ៊ីរ៉ង់ស្តីពីការឈប់បាញ់ និងដំណោះស្រាយស្ដីពីច្រក Hormuz ហើយថែមទាំងប្រាប់ជំនួយការជិតស្និទ្ធលោកថា ការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមមួយនេះអាចនឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលនឹងធ្វើឡើងនៅថ្ងៃទី ៣ខែវិច្ឆិកា។

– ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឱ្យដឹងថា ទីក្រុងតេអេរ៉ង់ បានបញ្ជូនផែនការរយៈពេល ៧ ថ្ងៃទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសកាតា ដើម្បីស្តារការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ។

– គួរបញ្ជាក់ថា លោក ត្រាំ បានបដិសេធជាសាធារណៈលើសំណើដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ រួមទាំងបទឈប់បាញ់ បន្ទាប់ពីផ្ទុះសង្គ្រាមពាក្យសម្ដីនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក៕

 

You might like