Thai Airways ប្រកាសលុបចោលជើងហោះហើរ ៣៧ បន្ថែម ខណៈព្រលានសុវណ្ណភូមិ ជួបភាពច្របូកច្របូលខ្លាំង

អន្តរជាតិះ- ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways International (THAI) បានប្រកាសកាលពីយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា ខ្លួនបានសម្រេចលុបចោលជើងហោះហើរបន្ថែមចំនួន ៣៧ ទៀត ទាំងជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ដែលបានគ្រោងទុកចន្លោះពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី១ តុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកាសឱ្យដឹងទាំងយប់អាធ្រាត្រនេះ បានបង្កើនផលប៉ះពាល់កាន់តែខ្លាំងដល់អ្នកដំណើររាប់ពាន់នាក់ បន្ទាប់ពីក្រុមហ៊ុនទើបតែបានប្រកាសលុបចោលជើងហោះហើរមួយកញ្ចប់ធំរួចទៅហើយ កាលពីព្រឹកថ្ងៃដដែលនោះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

– ការលុបចោលជើងហោះហើរបន្ថែមនេះ រួមមាន ជើងហោះហើរអន្តរជាតិចំនួន ៥ នៅល្ងាចថ្ងៃអង្គារ ជើងហោះហើរក្នុងស្រុកចំនួន ៧ និងជើងហោះហើរតំបន់ និងផ្លូវឆ្ងាយចំនួន ២១ នៅថ្ងៃពុធ ព្រមទាំងជើងហោះហើរផ្លូវឆ្ងាយទៅកាន់អឺរ៉ុបចំនួន ៤ ទៀត នៅថ្ងៃព្រហស្បតិ៍។

– យ៉ាងណាមិញ ការកាត់បន្ថយជើងហោះហើរកាន់តែច្រើនឡើងនេះ បានធ្វើឱ្យសសម្ពាធលើប្រតិបត្តិការនៅព្រលានយន្តហោះសុវណ្ណភូមិក្នុងទីក្រុងបាងកក កាន់តែធ្ងន់ធ្ងរ។ នៅតាមសាលអ្នកដំណើរចេញ មានការកកស្ទះយ៉ាងខ្លាំង ដោយសារអ្នកដំណើររាប់រយនាក់ដែលរងផលប៉ះពាល់ បានតម្រង់ជួរគ្នាយ៉ាងវែងនៅឯបញ្ជរផ្នែកបម្រើអតិថិជន ដើម្បីសុំប្តូរការកក់សំបុត្រថ្មី សុំប័ណ្ណស្នាក់នៅសណ្ឋាគារ និងធ្វើបច្ចុប្បន្នភាពលើកាលវិភាគធ្វើដំណើររបស់ពួកគេ។

– មិនតែប៉ុណ្ណោះ វិបត្តិនេះកាន់តែមានភាពស្មុគស្មាញបន្ថែមទៀត ដោយសារតែបញ្ហាកកស្ទះខ្លាំង ក្នុងការចាត់ចែងវ៉ាលី និងឥវ៉ាន់របស់អ្នកដំណើរ។ នៅលើឥដ្ឋក្នុងព្រលានយន្តហោះ គេឃើញមានគំនរវ៉ាលីដែលមិនទាន់មានអ្នកមកយក កើនឡើងកាន់តែច្រើន បន្ទាប់ពីជើងហោះហើរជាច្រើនត្រូវបានលុបចោលភ្លាមៗ ឬត្រូវបានបញ្ជាឲ្យហោះត្រឡប់មកវិញ ដែលធ្វើឲ្យអ្នកដំណើរត្រូវបែកពីឥវ៉ាន់របស់ពួកគេរាប់ម៉ោង ដោយគ្មានការណែនាំច្បាស់លាស់ពីបុគ្គលិកដីគោកឡើយ។

– ចំពោះមូលហេតុ ដែលនាំឲ្យកើតមានវិបត្តិ និងការលុបចោលជើងហោះហើរយ៉ាងគំហុករបស់ក្រុមហ៊ុន Thai Airways នាពេលនេះ គឺបណ្តាលមកពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ធ្វើឲ្យបុគ្គលិក និងអ្នកចាត់ចែងឥវ៉ាន់ជាច្រើនរបស់ក្រុមហ៊ុន មិនអាចធ្វើដំណើរមកបំពេញការងារនៅឯព្រលានយន្តហោះសុវណ្ណភូមិបាន៕

You might like