តម្លៃហាងឆេងមាស​ក្នុង​ស្រុក​លក់ចេញ​ ៥០១ ​ដុល្លារ ​មួយជី​

ភ្នំពេញះ – តម្លៃហាងឆេងមាស​ក្នុង​ស្រុក​លក់​ចេញ ​៥០១ ​ដុល្លារ ​ក្នុង​មួយជី​ គិត​ត្រឹម​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃ​ទី​ ៣០ ​ខែ​កញ្ញា ​២០២៦ ​ពោលគឺមានការកើនឡើងបន្តិចធៀបនឹងថ្ងៃម្សិលមិញដែលមានតម្លៃក្រោម ៥០០ ដុល្លារ​ ក្នុងមួយជី។​

– ​លោក ​ឡុង ​សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​មាន​ប្រសាសន៍ថា ​នៅទី ក្រុងស៊ាងហៃ ​មាននិយ័តករមូយចំនួនផ្អាកទទួលទិញមាស ​ដោយសារតែគាត់រងសម្ពាធ​នៃ​ការ​កើន​ឡើងតម្លៃមាស។

​សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– និយ័តករក្រុងស៊ាងហៃ ​ផ្អាកការជួញដូរមាស ​ដែលធ្វើឱ្យកម្រិតនៃការជួញដូរថយ ​ធ្វើឱ្យតម្លៃហាង​ឆេងមាស​មាន​ការ​ធ្លាក់​ចុះ។ ​ប៉ុន្តែនៅធនាគារធំៗបានព្យាករថា តម្លៃមាសនឹងអាចឡើងដល់ ៦ ពាន់ដុល្លារ​ ក្នុងមួយ​តម្លឹងនៅដំណាច់ឆ្នាំនេះ។ ​

– ​អ្នកជំនាញនៅក្នុងវិស័យ​ហិរញ្ញវត្ថុរូបនេះ ​យល់ឃើញថា ​ ព័ត៌មានទាំងពីរខាង​លើអាចនឹង​ធ្វើឱ្យតម្លៃមាសប្រែប្រួលកើនឡើង ​ឬធ្លាក់ចុះ។​

– ​ទោះជាយ៉ាងណា ​បើតាមលោក ​ឡុង សំណាង ​​ការធ្លាក់ចុះ ​គឺតែក្នុងរយៈពេលខ្លី ​ហាងឆេង​មាស​នឹង​កើន​ឡើងវិញ ​ដោយសារតែ​អតិ​ផរ​ណា ​នឹង​​កើន​ឡើង​នៅពេលអនាគត៕

 

You might like