តម្លៃប្រេងអន្តរជាតិបន្តកើនឡើងខ្ពស់ ជុំវិញកង្វល់ផ្នែកផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានបន្តកើនឡើង​នៅព្រឹកថ្ងៃអង្គារនេះ​ ​​ខណៈការរំខានការ​ផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាដោយសារជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបង្កកង្វល់សម្រាប់ទីផ្សារ ទោះបីជាការនាំចេញប្រេងពីតំបន់ស្ទុះងើបឡើងវិញក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

– គិតត្រឹមម៉ោង ១០ ព្រឹកនៅទីក្រុងហុងកុង តម្លៃប្រេងឆៅ ​Brent ​បានកើនឡើង ១,៨៨ ដុល្លារ ឬ ១,៧៩% ដល់ ១០៧,២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ​West Texas Intermediate (WTI) វិញ បាន​កើនឡើង ១,៣៨ ដុល្លារ ឬ ១,៤៩% ដល់ ៩៣,៩៨ ដុល្លារ/បារ៉ែល។ ​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទិន្នន័យបឋមពីក្រុមហ៊ុន Kpler បាន​បង្ហាញថា ការនាំចេញប្រេងឆៅពីប្រទេសផលិតប្រេងសំខាន់ៗនៅមជ្ឈិមបូព៌ា បានកើនឡើងដល់ប្រមាណ ១២,៨ លានបារ៉ែល/ថ្ងៃក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ដោយមានការកើនឡើងនៃការ​នាំចេញពីអារ៉ាប៊ីសាអូឌីត និង​អារ៉ាប់រួម។​

– អ្នកវិភាគទីផ្សារបានលើកឡើងថា ​ខណៈបរិមាណនាំចេញ​កើនឡើង​ មួយភាគនៃ​ការដឹកជញ្ជូនប្រេងនៅតែពឹងផ្អែកលើវិធីសាស្ត្រជំនួស ដូចជាការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយ ដែលធ្វើឱ្យការដឹកជញ្ជូនថ្លៃជាងប្រក្រតី ហើយមានប្រសិទ្ធទាប។ ស្ថានភាពបែបនេះ ធ្វើឱ្យតម្លៃប្រេងនៅតែមាននិន្នាការកើនឡើង។

– ​ដោយឡែក មន្ត្រីអាមេរិក និងអ៊ីរ៉ង់បានបន្តការទំនាក់ទំនងតាមរយៈអ្នកសម្របសម្រួល ដើម្បីស្វែងរកមធ្យោបាយបញ្ចប់សង្គ្រាមដែលបានអូសបន្លាយរយៈពេលប្រមាណ ៧ ខែ។ កិច្ចពិភាក្សាបន្ថែមត្រូវបានគេរំពឹងថា នឹងផ្តោតលើសំណើដែលអ៊ីរ៉ង់បានដាក់កាលពីសប្តាហ៍មុន។ ​យ៉ាងណាមិញ វឌ្ឍនភាពនៅតែតិចតួច ក្រោយ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ច្រានចោលសំណើសន្ដិភាពអ៊ីរ៉ង់ចុងសប្ដាហ៍មុន។ ​

– ក្រៅពីនេះ អ្នកជំនាញបានលើកឡើងថា ទីផ្សារក៏កំពុងតាមដានពីលទ្ធភាពបិទការនាំចេញប្រេងម៉ាស៊ូតរបស់រដ្ឋបាល ត្រាំ ដើម្បីទប់ស្កាត់តម្លៃឥន្ធនៈក្នុងស្រុក៕ ​

 

You might like