អន្តរជាតិះ – យោងតាមស្ថានីយទូរទស្សន៍ Al Hadath បានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់ សម្រេចបញ្ឈប់សកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជាវត្ថុធាតុដើមនៃការផលិតនុយក្លេអ៊ែរ ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់លោកប្រធានាធិបតី ត្រាំ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមប្រភពព័ត៌មានពីប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានសម្របសម្រួលដោយភាគីកណ្តាលនៅក្នុងកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
– លោក Barak Ravid អ្នកយកព័ត៌មានរបស់ Axios និង Channel 12 របស់អ៊ីស្រាអែល បានលើកឡើងដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ និងដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក ប្រសិនបើទីក្រុងតេអេរ៉ង់ យល់ព្រមតាមការទាមទាររបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។
– បញ្ហានុយក្លេអ៊ែរ ជាកត្តាចម្បងនៃការផ្ទុះឡើងសម្រាប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយទីតាំងសំខាន់ៗដែលអ៊ីរ៉ង់ដំណើរការក្នុងការផលិតនុយក្លេអ៊ែរ ត្រូវបានវាយប្រហារ និងបំផ្លាញដោយសហរដ្ឋអាមេរិក។ លើសពីនេះ រូងភ្នំសំខាន់ៗដែលអាមេរិកសង្ស័យថាជាកន្លែងសម្ងាត់នៃអាវុធនុយក្លេអ៊ែរ ក៏ត្រូវបានកម្ទេចចោលផងដែរ។
– ជុំវិញការអំពាវនាវរបស់អាមេរិក, អាជ្ញាធរអ៊ីរ៉ង់ បានបញ្ជាក់ជាច្រើនលើកថា ខ្លួនមិនបានបន្តការចម្រាញ់ និងផលិតនុយក្លេអ៊ែរនោះទេ ចាប់តាំងពីរងការវាយប្រហារមក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែមិនទុកចិត្ត ដោយថាខ្លួនរកឃើញថាទីតាំងមួយចំនួននៅតែលួចផលិត៕
