បុរស ៥ នាក់ត្រូវបានចាប់ខ្លួននៅជិតមូលដ្ឋានទ័ពអាកាសចក្រភពអង់គ្លេស ដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមអ៊ីរ៉ង់ ក្រោមការសង្ស័យពីការរៀបចំអំពើ ភេរវកម្ម

អន្តរជាតិះ- ទីក្រុងឡុងដ៍ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ ប៉ូលិសចក្រភពអង់គ្លេសបានឱ្យដឹងថា បុរស ៥ នាក់ដែលត្រូវបានចាប់ខ្លួននៅព្រឹកព្រលឹមថ្ងៃអាទិត្យ នៅជិតមូលដ្ឋានទ័ពអាកាសមួយកន្លែងដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ត្រូវបានឃាត់ខ្លួនក្រោមការសង្ស័យពីរឿងរៀបចំអំពើភេរវកម្ម ដែលមើលទៅហាក់ដូចជាមានការពាក់ព័ន្ធនឹងរថយន្តដឹកទំនិញ (Trucks) ចំនួន ៣ គ្រឿង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ស្នងការដ្ឋានប៉ូលិសក្រុងឡុងដ៍ (Metropolitan Police) ដែលជាអ្នកដឹកនាំលើការងារប្រឆាំងសកម្មភាពភេរវកម្មដែលអាចកើតមាន បាននិយាយថា ប៉ូលិសទទួលបានការទូរស័ព្ទរាយការណ៍នៅវេលាម៉ោង ១២:៤៥ អាធ្រាត្រ ពាក់ព័ន្ធនឹងយានយន្តសង្ស័យចំនួន ៣ គ្រឿង ដែលមើលទៅហាក់ដូចជាកំពុងបើកបរឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស RAF Fairford ដែលជាមូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេស ប៉ុន្តែត្រូវបានប្រតិបត្តិការដោយសហរដ្ឋអាមេរិក ក្រោមពាណិជ្ជកិច្ច/កិច្ចព្រមព្រៀងដែលមានតាំងពីសម័យសង្គ្រាមត្រជាក់។
មូលដ្ឋានទ័ពនេះ គឺជាកន្លែងឈរជើងនៃយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ដែលកំពុងធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

– ការចាប់ខ្លួននេះ បានកើតឡើងចំពេលដែលមានការកើនឡើងនូវភាពតានតឹងជុំវិញការគំរាមកំហែងពីសំណាក់រដ្ឋអរិភាពមកលើចក្រភពអង់គ្លេស ដោយក្នុងនោះប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ស្ថិតនៅក្នុងចំណោមរដ្ឋទាំងនោះ ដែលបានប្រើប្រាស់ក្រុមតំណាង (Proxies) ដើម្បីប្រព្រឹត្តបទល្មើសជំនួសមុខឱ្យពួកគេនៅលើទឹកដីអង់គ្លេស។ កាលពីខែមីនា មន្ត្រីបាននិយាយថា ចំនួនករណីសន្តិសុខជាតិដែលពាក់ព័ន្ធនឹងសកម្មភាពរដ្ឋអរិភាព រួមទាំងអ៊ីរ៉ង់ផងនោះ បានកើនឡើង ៥០ ភាគរយ ក្នុងរយៈពេល ៦ ខែ រហូតដល់ខែធ្នូ ឆ្នាំ២០២៥។

 

You might like