អន្តរជាតិះ – ដោយផ្អែកលើទិន្នន័យថ្មី, ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទម្លាយថា ពេលនេះ ប្រទេសកូរ៉េខាងជើង កំពុងត្រៀមបញ្ជូនទ័ព ១០ ០០០នាក់ទៀតហើយ ទៅជួយរុស្ស៊ី បន្ថែមពីលើទាហានកូរ៉េខាងជើង ជាង ៨ ០០០នាក់ ដែលកំពុងឈរជើងនៅលើទឹកដីរុស្ស៊ី ស្រាប់។
– តាមការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ដែលដកស្រង់ផ្សាយដោយ Reuters នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កងទ័ពកូរ៉េខាងជើងទាំងនោះ កំពុងត្រូវបានជ្រើសរើស ដើមី្បហ្វឹកហាត់ និងដាក់ពង្រាយជាបន្តបន្ទាប់ ទៅកាន់ប្រទេសរុស្ស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នេះមិនមែនទើបលើកដំបូងឡើយ ដែលប្រមុខរដ្ឋាភិបាលទីក្រុងកៀវ លើកឡើងពីទិន្នន័យ ដែលទាហានរបស់លោក គីម ជុងអ៊ុន ទៅជួយលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងសង្គ្រាមអ៊ុយក្រែន។
– ជាក់ស្តែង កាលពីខែសីហា លោកហ្សេលេនស្គី ក៏អះអាងដែរថា អាចមានទាហានកូរ៉េខាងជើង រហូតដល់ទៅ ៥០ ០០០នាក់ឯណោះ ដែលត្រូវបានបញ្ជូនទៅជួយទីក្រុងមូស្គូ។

– ផ្អែកតាមការប្រមាណរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង, ចាប់តាំងពីឆ្នាំ២០២៤ មក ទីក្រុងព្យុងយ៉ាង បានចាត់បញ្ជូនកងទ័ពចន្លោះពី ១៤ ០០០ ទៅ ១៥ ០០០ នាក់ ដើម្បីជួយគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
– ប្រភពដដែលបន្តថា ភាគច្រើននៃកងទ័ពទាំងនោះ គឺត្រូវបានដាក់ពង្រាយ ក្នុងតំបន់ Kursk ដើម្បីជួយ ទប់ការវាយលុកចូល ពីសំណាក់កងទ័ពអ៊ុយក្រែន។
– យោងតាមប្រភពដដែលនោះ មិនត្រឹមកងទ័ពទេ កូរ៉េខាងជើង ក៏បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់ ព្រមទាំងមីស៊ីលបាលីស្ទិក ប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធបាញ់រ៉ុកកែត ទៅឱ្យរុស្ស៊ីផងដែរ៕

