អ៊ីរ៉ង់ទុកផ្លូវចរចាមួយទៀតប៉ុណ្ណោះសម្រាប់អាមេរិក ក្រោយ ត្រាំ ទាត់ចោលកិច្ចព្រមព្រៀងច្រក Hormuz

អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានថ្លែងថា គិតមកទល់ពេលនេះ មានតែដំណោះស្រាយតាមរយៈការចរចាប៉ុណ្ណោះដែលអាចបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បាន បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធជាសាធារណៈនូវសំណើមួយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា សំណើរបស់អ៊ីរ៉ង់គឺមិនអាចទទួលយកបាន ហើយថាទីក្រុងតេអេរ៉ង់ ចង់សម្រេចកិច្ចព្រមព្រៀងមួយដើម្បីបើកច្រកសមុទ្រនោះសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មក្នុងរយៈពេល ៧ ថ្ងៃ ដោយសារតែពួកគេកំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

– នៅក្នុងការបង្ហោះរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានទទួលស្គាល់ការបដិសេធរបស់លោក ត្រាំ ប៉ុន្តែនិយាយថា អ៊ីរ៉ង់នឹងរង់ចាំការឆ្លើយតបជាផ្លូវការ និងច្បាស់លាស់ជាងនេះពីសហរដ្ឋអាមេរិក។

– ទន្ទឹមនោះ លោក ក៏បានលើកឡើងថា កន្លងមក ប្រធានាធិបតីរូបនេះ ក៏ធ្លាប់ក្រឡះសម្ដីជារឿយៗផងដែរ។

– ជាមួយគ្នានោះ លោក Araghchi បានបន្ថែមថា លក្ខខណ្ឌសម្រាប់ការបើកច្រកសមុទ្រនេះឡើងវិញ គឺដូចគ្នាទៅនឹងអ្វីដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខា កាលពីខែមិថុនា។

– អ៊ីរ៉ង់ បានលើកឡើងពីបញ្ហានៃការបើកច្រកសមុទ្រនេះឡើងវិញ និងការបញ្ចប់អរិភាព ក្នុងអំឡុងពេលនៃការចរចានៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន។

– ផ្លូវទឹកដ៏សំខាន់នេះ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ទូទាំងពិភពលោក ត្រូវបានបិទជាក់ស្តែងចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាម កាលពីខែកុម្ភៈមក៕

 

You might like