រុស្ស៊ី ស្ទាក់ចាប់បាន ដ្រូនអ៊ុយក្រែន ១ ៦០០គ្រឿង ​ដែលសំដៅ វាយប្រហារទីក្រុងមូស្គូ នៅថ្ងៃបោះឆ្នោតសភា

អន្តរជាតិះ – ស្របពេលប្រជាជនរុស្ស៊ី នាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភាឌូម៉ា, អ៊ុយក្រែន ឯណោះក៏ព្យាយាមរំខានយាយីផងដែរ ដោយបើកប្រតិបត្តិការទ្រង់ទ្រាយធំ តាមរយៈការបញ្ជូនដ្រូនរាប់ពាន់គ្រឿង ទៅវាយប្រហារទីក្រុងមូស្គូ ប៉ុន្តែបើតាមការបញ្ជាក់ពីរុស្ស៊ី មានដ្រូនរហូតដល់ទៅជាង ១ ៦០០គ្រឿង ត្រូវស្ទាក់ចាប់បាន និងបាញ់ទម្លាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទូរទស្សន៍ RT បានដកស្រង់សម្តីអភិបាលក្រុងមូស្គូ Sergey Sobyanin ដែលបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃបោះឆ្នោត មានដ្រូនអ៊ុយក្រែន រាប់ពាន់គ្រឿងហោះមក ប៉ុន្តែជាង ១ ៦០០គ្រឿង ​ត្រូវបាញ់ទម្លាក់ ហើយក្នុងនោះ មាន ៤៥០គ្រឿង ដែលស្ទាប់បាន ពេលហោះមកជិតរដ្ឋធានី។ វាគឺជាការវាយប្រហារ ដែលរៀបគម្រោងយ៉ាងល្អិតល្អន់របស់សត្រូវ ប៉ុន្តែត្រូវបរាជ័យ។

– ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះ បានសម្លាប់មនុស្សចំនួន ២នាក់ និងច្រើននាក់ទៀតរងរបួស ក្នុងនោះមានទាំងកុមារ ២នាក់ ហើយក៏បង្ខំ​ឱ្យមនុស្សប្រមាណ ៤០០នាក់ ត្រូវជម្លៀសចេញពីអគារមួយ ក្នុងទីក្រុង Ramenskoye នៅក្បែរនោះ ផងដែរ។

– មិនត្រឹមប៉ុណ្ណឹង ថែមទាំងមានសេចក្តីរាយការណ៍ អំពីការវាយប្រហាររោងចក្រម្រាញ់ប្រេង ទីក្រុងមូស្គូ ដែលបង្កជាការខូចខាត ទៀតផង។

– សូមជម្រាបថា ការបោះឆ្នោតសភាជាតិរុស្ស៊ី អាណត្តិទី៩ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជ្រើសរើសសមាជិកសភាឌូម៉ា ទាំង ៤៥០ រូប ហើយនេះគឺជាការបោះឆ្នោតសភាលើកដំបូងបំផុត ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការពិសេសនៅអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។

– គ្មានអ្វីត្រូវសង្ស័យឡើយ គណបក្ស United Russia ដែលជាបក្ស គាំទ្រលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ត្រូវគេមើលឃើញថា នឹងបន្តឈ្នះអាសនៈភាគច្រើន នៅក្នុងសភានេះ៕

 

You might like