អ៊ីរ៉ង់ អរគុណរុស្ស៊ី និងចិនដែលជួយវេតូទណ្ឌកម្មអាមេរិកប្រឆាំងក្រុងតេហេរ៉ង់

អន្តរជាតិះ – រដ្ឋាភិបាលអ៊ីរ៉ង់ បានថ្លែងអំណរគុណដល់រុស្ស៊ី និងចិន ចំពោះជំហរប្រកបដោយគោលការណ៍ចំពោះសាធារណរដ្ឋឥស្លាមមួយនេះ និងចំពោះការប្រើសិទ្ធិវេតូប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលស្នើឡើងដោយសហរដ្ឋអាមេរិកក្នុងគោលបំណងពន្យារពេលអាណត្តិរបស់ក្រុមអ្នកជំនាញផ្នែកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– បេសកជនអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបង្ហោះនៅលើ X ថា រុស្ស៊ី និងចិន ឈរយ៉ាងរឹងមាំក្នុងការការពារធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងភាពត្រឹមត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយរារាំងការប៉ុនប៉ងដ៏អាក្រក់មួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខដើម្បីផលប្រយោជន៍នយោបាយរបស់ពួកគេ។

– សេចក្តីថ្លែងការណ៍ដដែល បន្តថា អ៊ីរ៉ង់មានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរុស្ស៊ី និងចិន ចំពោះជំហរដ៏ខ្ជាប់ខ្ជួន និងប្រកបដោយគោលការណ៍របស់ពួកគេ ក៏ដូចជាចំពោះសកម្មភាពដ៏ម៉ឺងម៉ាត់។

– អ្នកការទូតអ៊ីរ៉ង់ ក៏បានថ្លែងអំណរគុណផងដែរដល់ប្រទេសសូម៉ាលី និងប៉ាគីស្ថាន ដែលបានសម្រេចចិត្តមិនចូលរួមបោះឆ្នោតលើសេចក្តីសម្រេចចិត្តដែលស្នើឡើងដោយសហរដ្ឋអាមេរិកនេះដែរ។

– គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ី និងចិន បានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយរារាំងសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលមានបំណងពន្យារពេលរយៈពេលមួយឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ២០២៧ នូវអាណត្តិរបស់ក្រុមអ្នកជំនាញដែលជួយសម្របសម្រួលដល់ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់៕

 

You might like