ភ្នំពេញះ – គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃពុធទី ១៦ កញ្ញា ២០២៦ តម្លៃមាសបានធ្លាក់ចុះដល់ ៥១៦៥ ដុល្លារក្នុងមួយតម្លឹង ដោយសារសម្ពាធនៃការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។
– ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកមានភាគរយខ្ពស់រហូតដល់ ៩០% ក្នុងការដំឡើងអត្រាការប្រាក់ ដែលនឹងធ្វើឱ្យតម្លៃលុយដុល្លារកើនឡើង ដែលជាសម្ពាធឱ្យតម្លៃមាសធ្លាក់ចុះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ មានប្រសាសន៍ថា ដោយសារតែសេដ្ឋកិច្ចជាសកលមិនល្អ និងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ បានដាក់សម្ពាធទៅដល់តម្លៃប្រេង និងអតិផរណាកើនឡើង ជំរុញឱ្យធនាគារកណ្ដាលមានឱកាសខ្ពស់ក្នុងការដំឡើងអត្រាការប្រាក់ ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។
– អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ យល់ឃើញថា ការធ្លាក់ចុះនេះ ដោយសារតែសម្ពាធស្ថានការណ៍ ខណៈតម្លៃហាងឆេងមាស នៅតែមាននិន្នាការកើនឡើង៕

