អាមេរិក ចូលខ្លួនចរចាដោយផ្ទាល់ជាមួយក្រុមហ៊ូធី ខណៈ ត្រាំ សន្យាជួយការសម្ងាត់ដល់ អារ៉ាប៊ីសាអូឌីត

អន្តរជាតិះ – ​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងមានការទាក់ទងនិងពិភាក្សាដោយផ្ទាល់ជាមួយក្រុមសកម្មប្រយុទ្ធហ៊ូធី របស់ប្រទេសយេម៉ែន ដែលជាក្រុមទទួលបានការគាំទ្រពីអ៊ីរ៉ង់ ក្នុងគោលបំណងគ្រប់គ្រងស្ថានការណ៍ដ៏តានតឹងនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកាសនេះត្រូវបានធ្វើឡើងដោយអនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃ ទី១៤ ខែកញ្ញា បន្ទាប់ពីក្រុមហ៊ូធី បានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លាលើនាវា​ពាណិជ្ជកម្ម ក៏ដូចជាការវាយប្រហារតម្រង់ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលចុងក្រោយនេះ។

– យោងតាម aljazeera, លោក Vance បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលសហរដ្ឋអាមេរិកកំពុងស្ថិត​ក្នុង​ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ហើយថែមទាំងបានចូលរួមក្នុងកិច្ចសន្ទនាដោយផ្ទាល់ជាមួយក្រុមហ៊ូធីខ្លួនឯង ដើម្បីតាមដាននិងគ្រប់គ្រងសភាពការណ៍ដ៏ប្រែប្រួលលឿននេះ។

– ទន្ទឹមនឹងការវិវត្តនៃស្ថានការណ៍នេះ ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានចូលជួបពិភាក្សាជាមួយមេបញ្ជាការយោធាកំពូលរបស់អាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា នៅទីក្រុង Jeddah ផងដែរ។

– ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានជួបភាក្សាតាមទូរស័ព្ទជាច្រើនលើក ដើម្បីសម្របសម្រួលជុំវិញភាពតានតឹងក្នុងប្រទេសយេម៉ែន ដោយលោកត្រាំ បានសន្យាថានឹងផ្តល់ជំនួយផ្នែកការសម្ងាត់ និងការកំណត់គោលដៅវាយប្រហារ ទៅកាន់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីក្រុមហ៊ូធីបានវាយដណ្តើមគ្រប់គ្រងតំបន់សំខាន់ៗបន្ថែមទៀតតាមបណ្តោយឆ្នេរសមុទ្រក្រហម។

– ទោះបីជាស្ថានការណ៍មានភាពស្មុគស្មាញ ប៉ុន្តែលោក Vance បានសង្កត់ធ្ងន់ថា រដ្ឋបាលអាមេរិកកំពុងក្តោបក្តាប់និងមានទំនុកចិត្តខ្ពស់ក្នុងការគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់នេះ។

– យ៉ាងណាមិញ ការដែល លោក Vance ប្រកាសថា អាមេរិកកំពុងមានការទាក់ទងគ្នាដោយផ្ទាល់ ជាមួយក្រុមហ៊ូធីនៅពេលនេះ គឺជារឿងគួរឲ្យកត់សម្គាល់បំផុត ព្រោះវាបង្ហាញថា រដ្ឋបាលអាមេរិកបច្ចុប្បន្នកំពុងងាកមកប្រើប្រាស់ផ្លូវការទូតសម្ងាត់ទន្ទឹមនឹងវិធានការយោធា ដើម្បីស្វែងរកការបញ្ឈប់ការវាយប្រហារដ៏រឹងរូសរបស់ក្រុមនេះ៕

 

You might like