ព្រះសីហនុះ – ដូចការគ្រោងទុក នាវាហ្វឹកហ្វឺនកងទ័ពជើងទឹករុស្ស៊ី Perekop ប្រវែងជិត១៤០ម៉ែត្រ អាចផ្ទុកទម្ងន់ជាង៧ពាន់តោន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដែនសមុទ្រកម្ពុជា នាវេលាម៉ោង ០៩:៤០ នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង ស្របពេលប្រទេសទាំងពីរកំពុងអបអរខួបទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា អះអាងថា ដំណើរទស្សនកិច្ចរបស់នាវានេះ មានគោលបំណងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី ហើយក៏ផ្តល់ឱកាសឱ្យកងទ័ពជើងទឹកមកពីប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនចំណងមិត្តភាពវិជ្ជាជីវៈ។
– នេះជាលើកទីពីរហើយដែលនាវា Perekop ចូលចតនៅក្នុងដែនទឹកប្រទេសកម្ពុជា ក្នុងនោះដំណើរទស្សនកិច្ចលើកទីមួយរបស់នាវានេះមកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។[ ប្រភពះកងទព័ជើងទឹក]




