អន្តរជាតិះ – តម្លៃប្រេងអន្តរជាតិប្រភេទ Brent បានឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាលើកដំបូងចាប់តាំងពីចុងខែកក្កដា បន្ទាប់ពីអរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើងវិញ ដែលជំរុញឱ្យមានការភ័យខ្លាចអំពីការកើនឡើងតម្លៃ និងការដំឡើងអត្រាការប្រាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រេងប្រភេទ Brent ឡើងថ្លៃជាង ៣ ភាគរយ ដល់ ១០១,២១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បានធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ ខណៈដែលវិនិយោគិនមានការព្រួយបារម្ភថាធនាគារកណ្តាលធំៗនឹងដំឡើងអត្រាការប្រាក់ដើម្បីរក្សាកម្រិតអតិផរណា។

– ប្រេងរបស់សហរដ្ឋអាមេរិកគឺ West Texas Intermediate បានកើនឡើងដល់ជាង ៩៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ លោក Patrick O’Hare ប្រធានអ្នកវិភាគទីផ្សារនៅ Briefing.com បានស្តីបន្ទោសការវាយប្រហារសងសឹកដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការខូចខាត។
– គួរបញ្ជាក់ថា នេះជាការហក់ឡើងជាថ្មីដល់តម្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែភាពតានតឹងនៅអ៊ីរ៉ង់ បានងើបឡើងវិញ៕

