អង់គ្លេស ចេញមុខ ដឹកនាំ ១១ប្រទេសទៀត ដាក់ទណ្ឌកម្ម West Bank ព្រោះជាកន្លែងអ៊ីស្រាអែល តាំងទីលំនៅខុសច្បាប់

អន្តរជាតិះ – ចក្រភពអង់គ្លេស បានដឹកនាំប្រជាជាតិអឺរ៉ុប ចំនួន១០ប្រទេស និងបូកទាំង កាណាដា មួយទៀត ចេញមុខប្រកាសដាក់ទណ្ឌកម្ម លើតំបន់តាំងទីលំនៅខុសច្បាប់ West Bank ពោលគឺ ប្រទេសទាំងអស់នេះ នឹងបិទមិនឱ្យនាំចូលទំនិញទាំងឡាយ ណាដែលផលិតចេញពីតំបន់តាំងទីលំនៅខុសច្បាប់ របស់អ៊ីស្រាអែលនេះឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦, ចំណាត់ការដាក់ទណ្ឌកម្មរបស់អង់គ្លេសនេះ ទទួលបានការគំទ្រ និងចូលរួមដោយប្រទេសកាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អ៊ីស្លង់ អៀរឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ និងស៊ុយអែត។

– ប្រទេសទាំង ១២បានចេញសេចក្តីថ្លែងការណ៍រួមថា៖ យើងសូមបញ្ជាក់ពីបំណង ក្នុងការដាក់ចេញ នូវការរឹតត្បិត កម្រិតជាតិឬកម្រិតអឺរ៉ុប លើពាណិជ្ជកម្មទំនិញ ជាមួយតំបន់តាំងទីលំនៅ ដែលខុសច្បាប់អន្តរជាតិ ហើយពួកគេកំពុងពិចារណាយ៉ាងសកម្ម លើវិធានការទាំងនេះ និងវិធានការផ្សេងទៀត ស្របតាមនីតិវិធីជាតិរបស់ពួកគេ»។

– ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Ed Miliband បានចេញមុខបញ្ជាក់ច្បាស់ៗថា នេះគឺជាវិធីសាស្រ្តថ្មី ចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ពោលគឺមិនមែនត្រឹមជាការរិះគន់ ទៀតនោះទេ ពោលគឺជាការចាត់វិធានការជាក់ស្តែងតែម្តង។

– ទន្ទឹមនោះ អង់គ្លេស ចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា បែរជាធ្វើមិនដឹងមិនឮ ចំពោះ «ការសម្លាប់ផ្តាច់ពូជ បោសសម្អាតជាតិសាសន៍» លើប្រជាជនប៉ាឡេស្ទីន ពីសំណាក់ក្រុមដែលទៅតាំងទីលំនៅទាំងនោះ។

– យ៉ាងណាក្តី ចំណាត់ការនេះ ធ្វើឲ្យអ៊ីស្រាអែល ក្តៅស្លឹកត្រចៀក ហើយសងសឹកវិញភ្លាមៗ តាមរយៈការបិទស្ថានកុងស៊ុលអង់គ្លេស ក្នុងទីក្រុង ហ្ស៊េរុយសាឡិម។

– រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Gideon Sa’ar ប្រកាសថា៖ «ទីក្រុងហ្ស៊េរុយសាឡិម គឺជារដ្ឋធានីអ៊ីស្រាអែល ហើយស្ថិតក្រោមអធិបតេយ្យភាពពេញលេញរបស់អ៊ីស្រាអែល។ សកម្មភាពបរទេសណាមួយនៅក្នុងតំបន់នេះ ត្រូវតែធ្វើឡើងតាមវិធីសាស្ត្រប្រពៃណី និងតាមកិច្ចព្រមព្រៀងគ្នាតែប៉ុណ្ណោះ ដោយមិនត្រូវមានការជ្រៀតជ្រែកណាមួយ លើអធិបតេយ្យភាពរបស់អ៊ីស្រាអែលឡើយ»។

– លោកក៏បានប្រកាសដែរថា មន្ត្រីអង់គ្លេស ដែលជ្រើសរើសដោយការបោះឆ្នោតចំនួន ១២រូប នឹងត្រូវហាមឃាត់ចូលក្នុងប្រទេសអ៊ីស្រាអែល ដោយចោទពួកគេថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាព ប្រឆាំងអ៊ីស្រាអែល និងជនជាតិជ្វីហ្វ ហើយនឹងបណ្តេញតំណាងអង់គ្លេស ចេញពីមជ្ឈមណ្ឌលជំនួយអន្តរជាតិ ក្នុងតំបន់ហ្គាហ្សា និងទីក្រុង គីរីយ៉ាតហ្គាត របស់អ៊ីស្រាអែល៕

 

You might like