ភាពតានតឹង កំពុងផ្ទុះឡើងជិតកោះ Khang របស់អ៊ីរ៉ង់ដែល ត្រាំ ព្រមានវាយដណ្ដើមយក

អន្តរជាតិះ – កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរាយការណ៍ពីការវាយប្រហារដោយមីស៊ីលផ្លោងចំនាវាពិឃាតអាមេរិក ២ គ្រឿង ដោយជោគជ័យ។

– IRGC បានចេញសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាកាសរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមបានធ្វើការវាយប្រហារដោយមីស៊ីលផ្លោងលើនាវាចម្បាំង DDG-119 និង DDG-53 ដែលបំពាក់ដោយប្រព័ន្ធ Aegis និងមីស៊ីលបញ្ជាទិស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ IRGC បានបញ្ជាក់ថា នេះជាផ្នែកមួយនៃប្រតិបត្តិការសងសឹកនឹងការវាយប្រហាររបស់កងកម្លាំងអាមររិក នៅជិតកោះ Khang ដែលលោក ត្រាំ ធ្លាប់ព្រមានថា នឹងវ៉ៃផ្ដាច់យកកោះនេះ។ យោងតាមសេចក្តីថ្លែងការណ៍ ការវាយប្រហារនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវារបស់អាមេរិក។

– ដោយឡែក យោធាអាមេរិក ក៏បានអះអាងពីការវាយប្រហារលើគោលដៅនៅជិតកោះ Kharg អ៊ីរ៉ង់ និងទីក្រុង Jask ផងដែរ ដោយសំដៅលើនាវាដឹកប្រេងដែលសង្ស័យថា មានជាប់ទាក់ទងនឹងអ៊ីរ៉ង់។

– ទីភ្នាក់ងារសារព័ត៌មាន Tasnim ក៏បានរាយការណ៍ពីការវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនៅជិតកោះ Kharg ផងដែរ ប៉ុន្តែភ្លាមៗក្រុមនាវិក ត្រូវបានជម្លៀសចេញទាន់ពេលវេលា ដោយគ្មានអ្នករងរបួសនោះទេ។

– ភាពតានតឹង បានផ្ទុះឡើងជាថ្មី ក្រោយពីសមរភូមិស្ងប់ស្ងាត់មួយរយៈ ដោយភាគីទាំង ២ បើកការវាយប្រហារសងសឹកគ្នាលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕

You might like