នេប៉ាល់ ប្រកាសថ្ងៃកាន់ទុក្ខចុងក្រោយ ចំពោះមនុស្សស្លាប់ ក្នុងមហាសោកនាដកម្ម គ្រោះធម្មជាតិ

អន្តរជាតិះ – ១៣ថ្ងៃ ក្រោយការបាក់ផ្ទាំងទឹកកកនៅលើកំពូលភ្នំ បង្កជាជំនន់រហ័ស និងបំណាក់ល្បាប់ភក់ ហូរបំបុកវាយប្រហារតំបន់ព្រំដែនចិន-នេប៉ាល់​ ពេលរដ្ឋាភិបាលទីក្រុង កដ្ឋមណ្ឌូ បានប្រកាសយកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិចុងក្រោយ ដល់មនុស្សរាប់ពាន់នាក់ ដែលបាត់បង់ជីវិតក្នុងមហាសោកនាដកម្មដ៏រន្ធត់នោះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ AFP, ក្រសួងមហាផ្ទៃនេប៉ាល់ បានបញ្ជាឲ្យរាល់ការិយាល័យរដ្ឋាភិបាល នៅទូទាំងប្រទេស ព្រមទាំងបេសកកម្មការទូត នៅក្រៅប្រទេសផងដែរ ត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដង ដើម្បីជាការគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ។

– ទន្ទឹមនោះ រាល់សកម្មភាពកម្សាន្ត និងកម្មវិធីរដ្ឋទាំងអស់ ត្រូវផ្អាកជាបណ្តោះអាសន្នសិន ខណៈប្រជាជាតិអាស៊ី មានប្រជាជន ៣០លាននាក់មួយនេះ កំពុងផ្តោតសំខាន់ គឺប្រតិបត្តិការរុករក និងជួយសង្គ្រោះ។

– កាលពីចុងសប្តាហ៍កន្លងទៅ មនុស្សចំនួន ៤នាក់ ត្រូវបានសង្គ្រោះជីវិត ពីគ្រោះធម្មជាតិដ៏សាហាវនេះ ​ដោយក្នុងនោះមាន ៣នាក់ជាកម្មករ ដែលជាប់ក្នុងរូងក្រោមដីនៃរោងចក្រវារីអគ្គិសនី Upper Trishuli-1 និងម្នាក់ទៀត ជាស្រ្តីវ័យចំណាស់ ដែលក្រុមសង្គ្រោះរកឃើញ កប់ក្នុងភក់លើផ្ទះ ១០ថ្ងៃ។

– កម្មករប្រមាណ ៩០០នាក់ ត្រូវគេសន្និដ្ឋានថា ជាប់ក្នុងគម្រោងបណ្តាញវារីអគ្គិសនី ចំនួន ១២ទីតាំងតាមដងទន្លេនៃស្រុក ស្រុក Rasuwa ​ដែលត្រូវទឹកជំនន់វាយប្រហារ ស្របពេលក្តីសង្ឃឹមនៃការជួយសង្គ្រោះពួកគេ កាន់តែរសាត់បាត់ទៅ។

– គិតត្រឹមរសៀលថ្ងៃចន្ទ តួលេខបញ្ជាក់ជាផ្លូវការ នៃមនុស្សស្លាប់ ក្នុងមហាវិនាសកម្មគ្រោះធម្មជាតិនៅនេប៉ាល់ និងទីបេ បានកើនដល់ ១ ៣៨០នាក់ ខណៈជាង ៥ ៥០០នាក់ទៀត បន្តបាត់ខ្លួន៕

 

You might like