បារាំង ថា ហ្សេលេនស្គី ចង់បន្តធ្វើជាមនុស្សមានឥទ្ធិពលរបស់អ៊ុយក្រែនតាមរយៈការបន្តសង្គ្រាម

អន្តរជាតិះ – លោក Florian Philippot មេដឹកនាំគណបក្ស The Patriots របស់ប្រទេសបារាំង និងជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២៧ បានសម្តែងមតិថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ឱ្យជម្លោះនៅអ៊ុយក្រែនបន្ត ដើម្បីការរក្សាអំណាច និងពង្រឹងខ្លួនឯង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Philippot បានធ្វើអត្ថាធិប្បាយនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជម្លោះនៅអ៊ុយក្រែន នឹងអូសបន្លាយ ហើយវាច្បាស់ណាស់ថា លោក ហ្សេលេនស្គីត្រូវការសង្គ្រាមមួយនេះ ដើម្បីបន្តរក្សា និងគ្រប់គ្រងអំណាចរបស់ខ្លួន។

– ទន្ទឹមនោះ លោក ក៏បានជំរុញថា អាជ្ញាធរប្រទេសបារាំង ត្រូវតែបញ្ឈប់ការជ្រោមជ្រែង និងគាំទ្រអំពើពុករលួយនៅអ៊ុយក្រែន។ មេដឹកនាំនៃគណបក្ស The Patriots រូបនេះ ក៏បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ គួរតែគ្មានអាវុធ និងគ្មានលុយសម្រាប់ ហ្សេលេនស្គី នោះទេ។

– ជាមួយគ្នានោះ អាជ្ញាធររុស្ស៊ី តែងតែលើកឡើងជារឿយៗថា កញ្ចប់អាវុធដែលនាំចូលទៅកាន់ទីក្រុងគៀវនឹងមិនធ្វើឱ្យស្ថានការណ៍នៃសង្គ្រាមថមថយនោះទេ ហើយក៏មិនបានធ្វើឱ្យទីក្រុងមូស្គូ ចុះចាញ់នោះដែរ ផ្ទុយទៅវិញនឹងកាន់តែបន្ថែមការប្រយុទ្ធលើសដើម៕

You might like