អន្តរជាតិះ – ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញសារនយោបាយមួយ ដោយបង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាជាមួយប្រតីភូប្រេសិតពិសេសរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ដំណើរការសន្តិភាពនៅអ៊ុយក្រែន និង បានអះអាងថា ការវាយប្រហារតាមដែនអាកាសនឹងមិនកើតមានក្នុងអំឡុងពេលនេះទេ ដោយអំពាវនាវឲ្យរុស្ស៊ីកុំវាយប្រហារដូចគ្នា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សាររបស់លោក ហ្សេលេនស្គី បានចេញក្រោយមានសេចក្តីរាយការណ៍ថា ប្រតិភូប្រេសិតពិសេសរបស់សហរដ្ឋអាម៉េរិក លោក Steve Witkoff និងលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ក្រុងមូស្គូនៅថ្ងៃសៅរ៍ មុនបន្តដំណើរទៅកាន់ទីក្រុងកៀវនៅថ្ងៃអាទិត្យ។
– លោក ហ្សេលេនស្គី និយាយថា៖«យើងកំពុងរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចនេះ ។ នឹងមានជំនួបមួយជាមួយក្រុមការងារទូតដ៏ទូលំទូលាយរបស់យើង ជាពិសេសអ្នកដែលធ្វើការជាមួយសហរដ្ឋអាមេរិក។ ហើយដូចដែលយើងបានធ្វើក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការផ្នែកការទូតនាពេលមុនៗដោយភាគីអាមេរិកដែរ យើងនឹងធានានូវដំណើរការធម្មតានៃដែនអាកាសរុស្ស៊ី ដើម្បីឱ្យក្រុមអ្នកចរចាអាចធ្វើដំណើរមកដល់ដោយសុវត្ថិភាព»។
– លោក ហ្សេលេនស្គី បន្ត៖ «យើងកំពុងយកចិត្តទុកដាក់ និងការពារពួកគេ មិនមែនការពាររុស្ស៊ីនោះឡើយ។ នឹងមិនមានការវាយប្រហារតាមអាកាសពីភាគីរបស់យើងឡើយ ហើយរុស្ស៊ីក៏ត្រូវធ្វើដូចគ្នាដែរ ដោយធានាថា គ្មានការវាយប្រហារតាមអាកាសពីភាគីរបស់ខ្លួន សម្រាប់ពេលវេលាចាំបាច់ដើម្បីរៀបចំការចរចាទាំងនេះ និងដោះស្រាយកិច្ចការភស្តុភារដែលពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់អាមេរិកនេះ។
– ប្រធានាធិបតី អ៊ុយក្រែន បញ្ជាក់ជំហរច្បាស់ថា៖«គោលបំណងរបស់យើង គឺធ្វើឱ្យដំណើរទស្សនកិច្ច និងការចរចាជាមួយភាគីអាមេរិកមានលក្ខណៈស្ថាបនា និងចំខ្លឹមសារតាមដែលអាចធ្វើទៅបាន។ យើងត្រូវតែស្វែងរកជម្រើសពិតប្រាកដអំពីរបៀបរុញច្រានសង្គ្រាមនេះឱ្យឈានទៅរកទីបញ្ចប់។ យើងនឹងចាំមើលថា តើការស្នើសុំអ្វីខ្លះដែលលោក Steve និងលោក Jared នាំយកមក ហើយតើពួកគេត្រូវបានគេប្រាប់យ៉ាងដូចម្តេចខ្លះនៅទីក្រុងមូស្គូជាការឆ្លើយតប»។
– តាមសេចក្តីរាយការណ៍របស់ The Kyiv Post នៅមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន អំពីការចេញដើររបស់បេសកជនអាមេរិកទៅកាន់ក្រុងមូស្គូ និងក្រៀវ សម្រាប់ដំណើរការចរចាដំណើរស្រាយសង្គ្រាមនៅចុងសប្តាហ៍នេះ៕

