ភ្នំពេញ៖- លោក វ៉ាង វិនពីន (Wang wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ការនាំចេករបស់កម្ពុជា ទៅកាន់ប្រទេសចិន បានកើនឡើងជាលំដាប់ ដែលនេះបង្ហាញយ៉ាងពេញលេញ នូវអត្ថប្រយោជន៍ជាក់ស្តែង របស់កិច្ចសហប្រតិបត្តិការ កសិកម្មនិងពាណិជ្ជកម្មរវាង ចិននិងកម្ពុជា។
– តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូតបានសរសេរយ៉ាងដូចច្នេះថា «ចាប់តាំងពីផ្លែចេករបស់កម្ពុជា ត្រូវបានអនុម័តឱ្យនាំចេញទៅកាន់ប្រទេសចិន កាលពីឆ្នាំ ២០១៩ មក ប្រទេសចិនតែងតែជាទីផ្សារនាំចេញផ្លែចេក ដ៏សំខាន់របស់កម្ពុជា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក វ៉ាង វិនពីន បញ្ជាក់បន្ថែមថា «ទ្រង់ទ្រាយ នៃការនាំចេញកើនឡើងជាលំដាប់ បានបង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ប្រជាជនក្នុងខេត្តឧត្តរមានជ័យជាដើម បានកែលម្អជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់ បង្ហាញយ៉ាងពេញលេញ នូវអត្ថប្រយោជន៍ជាក់ស្តែង របស់កិច្ចសហប្រតិបត្តិការ កសិកម្មនិងពាណិជ្ជកម្មរវាង ចិននិងកម្ពុជា»៕

