អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថា ជ័យជម្នះរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់នឹងកាន់តែខិតជិតមកដល់។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍មួយថា ទោះជាយ៉ាងណា យើងបានឈ្នះរួចហើយ ព្រោះពួកគេលែងមានអាវុធនុយក្លេអ៊ែរហើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទន្ទឹមនោះ មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា ខ្ញុំបានធ្វើរឿងដ៏ត្រឹមត្រូវមួយ ដោយនៅពេលដែលទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមគឺពួកយើងទទួលជ័យជម្នះបាត់ទៅហើយ ព្រោះពួកយើងបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែរពួកគេ។
– លោក បន្តថា អ៊ីរ៉ង់ បានបោះបង់ការខិតខំប្រឹងប្រែងរយៈពេល ២៥ ឆ្នាំ របស់ពួកគេក្នុងមួយពព្រិចភ្នែក។
– លើសពីនេះ លោក ក៏បានកត់សម្គាល់ថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់គឺជាជោគជ័យ ហើយប្រទេសរបស់លោក ឥឡូវនេះកំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz។
– សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅក្នុងខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដោយមានទីក្រុងអ៊ីស្លាម៉ាបាដធ្វើជាអ្នកសម្របសម្រួល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តល់ការបញ្ឈប់ជាបន្ទាន់នៃអរិភាពលើគ្រប់វិស័យ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។
– យ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែកក្កដា សហរដ្ឋអាមេរិក បានបន្តការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់អ៊ីរ៉ង់ថាបានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅលើច្រកសមុទ្រ Hormuz៕
