ថៃ ចេញចាប់នារីរកស៊ីផ្លូវភេទនៅប៉ាតាយ៉ា ដើម្បីសណ្តាប់ធ្នាប់ មុនពេលទាហានអាមេរិក

អន្តរជាតិះ – ​សមត្ថកិច្ចថៃ បានធ្វើការបង្ក្រាបនារីរកស៊ីផ្លូវភេទនៅប៉ាតាយ៉ា ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវ មុនពេលទាហានអាមេរិក ៥ ០០០នាក់មកដល់ សម្រាប់ដំណើរលំហែកាយ ក្រោយចំណាយពេលរាប់ខែនៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការនេះ ចាប់អនុវត្តនៅរាត្រីថ្ងៃសៅរ៍ ដោយសមត្ថកិច្ចថៃ បានចុះចាប់ខ្លួននារីរកស៊ីផ្លូវភេទ ដែលឈរត្រៀបត្រា នៅតាមឆ្នេរប៉ាតាយ៉ា និងទីតាំងជាច្រើនទៀត។

– ក្នុងយុទ្ធនាការនោះ ប៉ូលិស ចាប់បានស្រ្តីជាជនជាតិថៃ ១៨នាក់, ឡាវ ៥នាក់ និងអ៊ូហ្គង់ដា ២នាក់ ហើយក្រោយការចាប់ខ្លួន អ្នកទាំងនោះត្រូវបានផាកពិន័យ រួចក៏ដោះលែងវិញ។

– រឿងនេះ ត្រូវបានគេមើលឃើញថា ថៃ កំពុងព្យាយាមបិទបាំងបញ្ហាសង្គម ដើម្បីបំពេញចិត្ត និងរៀបចំទទួលកងទ័ពជើងទឹកអាមេរិក ដែលនឹងមកដល់ នៅដើមសប្តាហ៍នេះ។

– មុននេះដែរ ចៅហ្វាយក្រុងប៉ាតាយ៉ា លោក Poramet Ngampichet ប្រកាសថា ប៉ាតាយ៉ា ត្រៀមរួចជាស្រេច ជាពិសេសសេវាកម្មទាក់ទងនឹងទេសចរណ៍ ដើម្បីទទួលទាហានអាមេរិក ដែលនឹងមកសម្រាកលំហែកាយ។

– តាមកាលវិភាគ នាវាផ្ទុកយន្តហោះ USS Abraham Lincoln រួមជាមួយនាវា ២គ្រឿងទៀត នៃកងទ័ពជើងទឹកអាមេរិក នឹងចូលចតនៅកំពង់ផែ Laem Chabang ចាប់ពីថ្ងៃទី២-៦ខែកញ្ញា ខាងមុខ ប៉ុន្តែមិនមែនមកដើម្បីធ្វើសមយុទ្ធអ្វីទេ។

– សូមជម្រាបថា នាវា USS Abraham Lincoln បានចាកចេញពីកំពង់ផែ San Diego កាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីចូលរួម ក្នុងប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ហើយចំណាយពេលជាង ២៥០ ថ្ងៃពេញនៅលើផ្ទៃសមុទ្រ។ យ៉ាងណា បច្ចុប្បន្ន អាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ USS George Washington ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវានេះវិញ៕

You might like