អាមេរិក វាយប្រហារទីតាំងបាញ់មីស៊ីលអ៊ីរ៉ង់ ២ កន្លែង បង្កាត់ភ្លើងសង្គ្រាមជាថ្មីឡើងវិញ ក្រោយស្ងប់ស្ងាត់មួយរយៈ

អន្តរជាតិះ- ភាពតានតឹង បានងើបឡើងវិញ កងកម្លាំងអាមេរិក បើកការវាយប្រហារលើដំបូងចាប់តាំងពីសមរភូមិស្ងប់ស្ងាត់ កាលពីចុងខែកក្កដា ទៅលើទីតាំងបាញ់មីស៊ីលអ៊ីរ៉ង់ ២ កន្លែង នៅលើកោះឡារ៉ាក់។ នេះបើយោងតាមមន្ត្រីអាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) លោក Cdr Tim Hawkins បានឱ្យដឹងថា ការវាយប្រហារកើតឡើង ចំពេលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កំពុងរៀបចំបាញ់រ៉ុក្កែត និងដាក់ពង្រាយមីននៅច្រកសមុទ្រ Hormuz ។

– ដោយឡែក IRGC បានបញ្ជាក់ថា ការវាយប្រហារ កាលពីថ្ងៃអាទិត្យនេះ បានសម្លាប់ និងរបួសមនុស្សជាច្រើននាក់ ខណៈបានបើកការវាយប្រហារលើគោលដៅយោធាអាមេរិកនៅក្នុងប្រទេសហ្ស៊កដានីជាការសងសឹកវិញផងដែរ។

– ទន្ទឹមនោះ កងទ័ពហ្ស៊កដានី បានឆ្លើយតបភ្លាមៗបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ IRGC ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលចំនួន ៨ គ្រាប់ ដែលកំណត់គោលដៅពីអ៊ីរ៉ង់។

– ការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះ គឺជាការវាយប្រហារជាលើកដំបូងលើអ៊ីរ៉ង់ ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសផ្អាកយុទ្ធនាការយោធា កាលពីចុងខែកក្កដា។

– កោះឡារ៉ាក់ ស្ថិតនៅឆ្ងាយពីកំពង់ផែសំខាន់ បាន់ដា អាបាស ហើយស្ថិតនៅលើច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញសកល។

– បច្ចុប្បន្នអ៊ីរ៉ង់ កំពុងធ្វើឱ្យចរាចរណ៍ប្រេងកាតឆ្លងកាត់កោះនេះ ហើយនាវាដែលចង់ឆ្លងកាត់គឺតម្រូវឱ្យបង់ប្រាក់ចំនួន ២ លានដុល្លារ (១.៥ លានផោន) ។

– ជាមួយគ្នានោះ លោក Hossein Mohebbi អ្នកនាំពាក្យរបស់ IRGC បានហៅការវាយប្រហារនេះថាជាកំហុសយុទ្ធសាស្ត្រធ្ងន់ធ្ងររបស់របបលោក ត្រាំ ដោយព្រមានថា សត្រូវនឹងទទួលផលវិបាកនៃការគណនាខុសនេះ ទាំងក្នុងវិស័យសេដ្ឋកិច្ច និងយោធា។

– គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយ IRGC បានបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិកនេះ ធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក។ ​​របាយការណ៍ បង្ហាញថា មនុស្ស ២ នាក់ស្លាប់ និង ២ នាក់ទៀតរងរបួស៕

 

 

You might like