អាមេរិក នឹងទទួលបានប្រេងពីវេណេស៊ុយអេឡា ៦៥ ពាន់លាន់បារ៉ែល ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោក

អន្តរជាតិះ – លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះនៅលើ Truth Social ថា សហរដ្ឋអាមេរិក ទើបតែសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលក្រោមកិច្ចព្រមព្រៀងនោះ ប្រទេសវេណេស៊ុយអេឡា នឹងផ្ទេរទុនបម្រុងប្រេងរបស់ខ្លួនមកឱ្យទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានឱ្យដឹងថា សហរដ្ឋអាមេរិក ទើបតែសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសវេណេស៊ុយអេឡាលើកិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ តាមការណែនាំរបស់ខ្ញុំ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងរដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក Pete Hegseth ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីស្តីទីដ៏គួរឱ្យគោរពបំផុតរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez និងតាមរយៈភាពជាដៃគូជាមួយអាជីវកម្មឯកជន បានធានាការគ្រប់គ្រងភាគច្រើនរបស់សហរដ្ឋអាមេរិកលើទុនបម្រុងប្រេងជាង ៦៥ ពាន់លានបារ៉ែល នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយមិនគិតថ្លៃ។

– ទន្ទឹមនោះ លោក បានបន្ថែមថា ប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះ ច្រើនជាងទ្វេដងនៃទុនបម្រុងប្រេងរបស់អាមេរិក បង្កើនការផ្គត់ផ្គង់ប្រេងរបស់យើងកាន់តែខ្លាំង ដែលនឹងជួយឱ្យតម្លៃប្រេងក្នុងស្រុកធ្លាក់ចុះ នាពេលអនាគតដ៏ខ្លីខាងមុខ។

– គួររំលឹកថា កាលពីពេលកន្លងទៅ អាមេរិក ក៏ទទួលបានប្រេងពីវេណេស៊ុយអេឡាផងដែរ ខណៈកិច្ចព្រមព្រៀងនេះជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក៕

You might like