រកឃើញកូនក្មេងចេញជំងឺពងបែកដៃ ជើង ជាច្រើននាក់នៅក្នុងស្រុកវ៉ើនសៃ

ខេត្តរតនគិរី÷ – លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ទទួលបន្ទុកផ្នែកជំងឺឆ្លង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះទៅពិនិត្យ និងអន្តរាគមន៍បន្ទាន់ ករណីផ្ទុះជំងឺពងបែកដៃ ជើង (Hand, Foot, and Mouth Disease) លើកុមារា-កុមារីមួយចំនួន នៅក្នុងឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក អេង គុណវុឌ្ឍ បានឧិយដឹងថា យើងរកឃើញកុមារា-កុមារី ប្រមាណ ៧ ទៅ ៨ នាក់ បានកើតជំងឺពងបែកដៃ ជើង បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្តែងរួចរាល់ លោកវេជ្ជបណ្ឌិត ជា សានិត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលពាក់ព័ន្ធ ឲ្យបញ្ជូនអ្នកជំងឺទាំងអស់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់។

– លោកក៏បានស្នើឲ្យរថយន្តរបស់មណ្ឌលសុខភាពស្រុកវើនសៃ មកចាំទទួលអ្នកជំងឺដល់កំពង់ដ រស្រុកវើនសៃ ដើម្បីធានាការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា។

– ក្រៅពីការផ្តល់ការព្យាបាលបឋមដល់កុមារដែលមានរោគសញ្ញា ក្រុមការងារសុខាភិបាលក៏បានធ្វើការអប់រំ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីវិធានការការពារ និងបង្ការជំងឺពងបែកដៃ ជើងដល់អាណាព្យាបាល និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។

– វិធានការទាំងនោះរួមមាន ការរក្សាអនាម័យខ្លួនប្រាណដោយលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ការសម្អាតបរិស្ថាន និងសម្ភារប្រើប្រាស់របស់កុមារឲ្យបានស្អាត ការចៀសវាងការប៉ះពាល់ផ្ទាល់ និងការដាក់ឲ្យកុមារដែលមានរោគសញ្ញានៅដាច់ដោយឡែកពីគេ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ។

– មន្ទីរសុខាភិបាលខេត្ត សូមអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានសុខភាពកូនៗឲ្យបានដិតដល់។ ប្រសិនបើកុមារមានសញ្ញាសង្ស័យ ឬមានអាការៈប្រែប្រួលប្លែក ដូចជា ក្តៅខ្លួនខ្លាំងមិនចុះ អស់កម្លាំង ឬក្អួត សូមប្រញាប់បញ្ជូនកុមារទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា ចៀសវាងផលវិបាកធ្ងន់ធ្ងរ៕

 

You might like