សេវាសម្ងាត់អាមេរិក ចាប់បានវីដេអូគំរាមសម្លាប់កូនប្រុសលោក ត្រាំ ហើយឱ្យរង្វាន់ ១០លានដុល្លារ ដែលមានប្រភពពីអ៊ីរ៉ង់

អន្តរជាតិះ – សេវាសម្ងាត់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវក្នុងការការពារមេដឹកនាំជាប់ឆ្នោតរបស់ប្រទេស រាយការណ៍ថា ខ្លួនបានដឹងអំពីវីដេអូមួយដែលចាក់ផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដោយបានគំរាមកំហែងអាយុជីវិតរបស់លោក Barron ជាកូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកនាំពាក្យសេវាសម្ងាត់លោក Nate Herring បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសម្ងាត់សហរដ្ឋអាមេរិកបានដឹងអំពីវីដេអូនេះ ហើយកំពុងស៊ើបអង្កេតអ្វីៗគ្រប់យ៉ាងដែលអាចចាត់ទុកថាជាការគំរាមកំហែងដល់មនុស្សដែលភ្នាក់ងារនេះត្រូវការពារ។

– លោក បានបន្ថែមថា ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខនៃប្រតិបត្តិការ ដូច្នេះភ្នាក់ងារមិនពិភាក្សាអំពីបញ្ហាស៊ើបការណ៍សម្ងាត់ការពារនេះទេ។

– យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន រួមទាំង The Washington Post និង Politico បានចុះផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចាក់ផ្សាយវីដេអូមួយដែលបង្ហាញពីការផ្ដល់រង្វាន់ ១០ លានដុល្លារ ដល់អ្នកដែលអាចសម្លាប់លោក Barron Trump ។

– ជាមួយគ្នានោះ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានអះអាងនៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍រដ្ឋដោយថា មានការប៉ុនប៉ងសម្លាប់កូនប្រុសម្នាក់របស់លោកពីសំណាក់ប្រទេសអ៊ីរ៉ង់ផងដែរ។ ទោះជាយ៉ាងណា លោក មិនបានបញ្ជាក់ថា ជាកូនប្រុសម្នាក់ណានោះទេ ខណៈលោក ក៏មិនបានលម្អិតពីបញ្ហានេះដែរ៕

You might like