អន្តរជាតិះ- កាសែត Bild បានរាយការណ៍ដោយដកស្រង់ប្រភពថា ប្លុកណាតូ បានបង្កើតផែនការផ្លូវការមួយរួចហើយ ក្នុងករណីមានជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី ដែលត្រូវបានគេស្គាល់ជារួមថាជាគោលគំនិតប្រយុទ្ធលើដីរបស់ណាតូ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គោលគំនិតនេះ ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកអាមេរិក Andrew Pingray ។ នៅដំណាក់កាលដំបូង ណាតូ មានបំណងផ្តោតលើការទប់ទល់នឹងយន្តហោះចម្បាំង មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលធ្វើការវាយប្រហារជាចម្បងនៅក្នុងតំបន់ Kaliningrad។ ក្នុងពេលជាមួយគ្នានេះ ក្នុងករណីមានជម្លោះ តំបន់ស្វយ័តនឹងត្រូវបង្កើតឡើងតាមបណ្តោយព្រំដែនជាមួយបេឡារុស និងរុស្ស៊ី ជាកន្លែងដែលមានតែយន្តហោះគ្មានមនុស្សបើក និងឧបករណ៍យោធាស្វយ័តប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់វា។

– ជាជំហានបន្ទាប់ យោងតាមផែនការ ណាតូ នឹងវាយប្រហារទីតាំងយោធា និងចំណុចផ្គត់ផ្គង់នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ រួមមានអាកាសយានដ្ឋាន រោងចក្រយោធា ស្ពាន និងស្ថានីយ៍រថភ្លើង។ សម្ព័ន្ធភាពមានបំណងបញ្ជូនយន្តហោះគ្មានមនុស្សបើក និងមនុស្សយន្តចូលទៅក្នុងប្រទេសរុស្ស៊ីតាមផ្លូវអាកាស។
– ទោះជាយ៉ាងណា យោងតាម Bild បានបន្ថែមថា វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលណាតូ មិនរក្សាផែនការរបស់ខ្លួនជាការសម្ងាត់នោះទេ។
– ភាពតានតឹងរវាងណាតូ និងរុស្ស៊ី គឺបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្ដើមឡើងមក ដោយទីក្រុងមូស្គូ បដិសេធមិនឱ្យប្លុកនេះ ទទួលយកសមាជិកភាពរបស់ទីក្រុងគៀវ៕

