ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៧នាក់ បទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៧ សីហា

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែសីហា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៩៧នាក់ រួមមាន ៖
+ជួញដូរ ២ករណី ឃាត់ ៦នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ៤៣នាក់(ស្រី ៧នាក់)
+ប្រើប្រាស់ ៨ករណី ឃាត់ ៤៨នាក់(ស្រី ៣នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែសីហា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១២៣៥,៤១ក្រាម។

– លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៨អង្គភាព
១ / មន្ទីរ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

២ / បាត់ដំបង៖ រក្សទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៧ក្រាម។

៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២១នាក់ ស្រី ២នាក់ ចាប់យកIce ១,៩៧ក្រាម។

៥ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ០,១៦ក្រាម។

៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១៣,១១ក្រាម។

៧ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ១,៤៧ក្រាម។

៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០២ក្រាម។

កងរាជអាវុធហត្ថ ៖ ៦អង្គភាព
១ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

២ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់។

៣ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,២៧ក្រាម។

៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ៩នាក់ ស្រី ៣នាក់ ចាប់យកIce ១០៩៧,៤៣ក្រាម។

៥ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៩,២៣ក្រាម។

៦ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,១៤ក្រាម។

 

You might like